ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលដល់កិច្ចការងាររកស៊ីជួញដូរផ្សេងៗ។ ក្នុងនោះសម្រាប់លោកអ្នកជាបុគ្គលិករដ្ឋ និងឯកជនគឺមានឳកាសច្រើនក្នុងការទទួលបានការផ្តល់ជូនឳកាសល្អសម្រាប់ការងារ រួមទាំងការតម្លើងប្រាក់ឧបត្ថម្ភផងដែរ។ បន្ថែមពីលើនេះទៅទៀត សូមព្យាយាមរកឳកាសសិក្សារៀនសូត្រ ទទួលយកបទពិសោធន៍នានាពីមនុស្សរួមក្រុមការងារជាមួយគ្នា។ ក្នុងនោះសូមលោកអ្នកចងចាំថា អ្នកអាចនឹងសម្រេចរាល់បំណងប្រាថា្នទាំងឡាយប្រសិនបើអ្នកយកចិត្តទុកដាក់បន្ថែមទៅលើការងារទាំងនោះ ហើយជៀសវាងការគិតគូរដែលមិនចាំបាច់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចសម្រេចរាល់កិច្ចការងារទាំងអស់ដែលអ្នកប៉ងប្រាថា្ន។ អាស្រ័យហេតុនេះសូមកុំចំណាយពេលវេលាចោលដោយឥតប្រយោជន៍។ ក្នុងនោះសម្រាប់លោកអ្នកជាអាជីវករ ឬអ្នកជំនួញសូមយកចិត្តទុកដាក់ជាពិសេសទៅលើគម្រោងផែនការ។ អ្នកមិនអាចធ្វើការបោះជំហានដោយគ្មានគម្រោងបានទេ បើទោះបីជាឳកាសនានាហាក់វិជ្ជមានចំពោះលោកអ្នកក្តី។ ក្រៅពីនេះ​ លោកអ្នកទទួលបានអំណោយផលក្នុងការប្រើប្រាស់គំនិតយ៉ាងរស់រវើក។ អ្នកអាចធ្វើឲ្យមនុស្សនៅជុំវិញខ្លួន គោរពតាម និងជួយជ្រោមជ្រែងលើការងារនានាដោយគ្មានផលជំទាស់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ពេលវេលាថ្ងៃនេះមិនល្អសោះឡើយចំពោះសកម្មភាពដដែលៗ។ លោកអ្នកគួរបង្កើតបរិយាកាសការងារឲ្យបានល្អប្រសើរ ដោយបូករួមទាំងការធ្វើទំនាក់ទំនង និងការការបង្កើតគំនិតច្នៃប្រឌិត។ ចំពោះការងារទាំងឡាយណាដែលឆ្ងាយពីការទទួលខុសត្រូវរបស់អ្នកគួរតែជៀសវាង។ ក្នុងនោះសូមផ្អាកការផ្លាស់ប្តូររបត់ការងារ ក៏ដូចជាកន្លែងការងារថ្មី ពីព្រោះលោកអ្នកនឹងអាចជួបបញ្ហារឹងស្ទះច្រើន ព្រមទាំងការខាតបង់ផ្នែកហិរញ្ញវត្ថុមួយចំនួនផងដែរ។ បន្ថែមពីលើនេះ ប្រសិនបើអ្នកមានការសង្ស័យនឹងបទពិសោធន៍ ឬជំនាញវិជ្ជាជីវៈរបស់ខ្លួន គឺសូមពិភាក្សាជាមួយមនុស្សរួមក្រុមការងារ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកទទួលបានអំណោយផលល្អប្រសើរក្នុងការគ្រប់គ្រងស្ថានការណ៍។ ប៉ុន្តែប្រហែលជាអ្នកអាចប្រទះនឹងការសម្រេចចិត្តដែលលំបាក ហើយក៏ប្រហែលជាការសម្រេចចិត្តរបស់អ្នកមិនមែនជាការសម្រេចចិត្តដែលត្រឹមត្រូវឥតខ្ចោះនោះទេ ប៉ុន្តែទោះបីជាយ៉ាងក៏ដោយ ក៏ភាពជោគជ័យនៅ តែស្ថិតនៅខាងអ្នកជានិច្ច។ ក្នុងពេលនេះ លោកអ្នកអាចធ្វើការឆ្លើយតបយ៉ាងលឿន ព្រមទាំងមានការគិតគូរដែលរហ័សរហួន និងអាចសម្រេបទៅតាមបញ្ហាបានយ៉ាងល្អ។ ក្រៅពីនេះចូរធ្វើយ៉ាងណាបំពេញការងារដោយការយោគយល់។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះជាពេលអំណោយផលល្អប្រសើរបំផុតសម្រាប់ការចរចា និងការពិភាក្សាការងារនានា។ អាជីពរបស់អ្នកនឹងទទួលបានផ្លែផ្កាយ៉ាងប្រសើរណាស់។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី សូមកុំចោលផែនការ។ ក្នុងនោះទំនុកចិត្តលើខ្លួនឯងគឺកាន់តែមានភាពចំបាច់បំផុត។ លោកអ្នកមិនត្រូវុចះរកស៊ី បើអ្នកមិនមានទំនុកចិត្តលើខ្លួនឯងទាំងស្រុង។ សូមយកពេលវេលាគិតល្អប្រសើរជាងទៅប្រថុយប្រថានលើវិថីដែលមិនច្បាស់លាស់។ លើសពីនេះ សូមមានចិត្តអត់ធ្មត់ រក្សាទំនាក់ទំនង និងមានការអនុគ្រោះ ដល់មនុស្សដែលនៅជុំវិញខ្លួន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏ល្អក្នុងការធ្វើសកម្មភាពការងារនានា ក៏ដូចជាការរកស៊ីជួញដូរផងដែរ។ លោកអ្នកនឹងអាចយកឈ្នះផលរំខាននានា ព្រមទាំងមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារដែលខ្លួនប៉ងប្រាថ្នា ឲ្យសម្រេចគោលដៅក្នុងរយៈពេលយ៉ាងឆាប់រហ័ស។ កុំបន្ថយល្បឿនការងារ ហើយព្យាយាមបង្កើតទំនាក់ទំនងដែលអាចរកឃើញប្រាក់ចំណេញ។ ប៉ុន្តែរាល់កាលទេសណាមួយក៏ដោយ គឺមិនត្រូវបាត់បង់ភាពស្មោះត្រង់ ការយោគយល់ និងគោរពស្រលាញ់មនុស្សរួមក្រុមឡើយ។ កុំមានការសង្ស័យ ពីព្រោះវាជាហេតុផលនៃភាពរឹងស្ទះ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកឡើងល្អមធ្យម។ ក្នុងថ្ងៃនេះកិច្ចការងារទាំងឡាយគឺមានភាពរលូនរស់រវើក និងទទួលបានប្រសិទ្ធភាពខ្ពស់ណាស់។ ហោរាសាស្រ្តអាជីពណែនាំឲ្យអ្នកមានភាពរឹងមាំ និងច្បាស់លាស់ ធ្វើយ៉ាងណារក្សាអាកប្បកិរិយារបស់អ្នកឲ្យវិជ្ជមានជានិច្ច។ កុំយកចិត្តទុកដាក់លើការលំបាក ប៉ុន្តែគួរតែទទួលខុសត្រូវចំពោះកាតព្វកិច្ច។ ប្រសិនបើអ្នកអាចធ្វើបាននោះអ្នកនឹងអាចទាក់ទាញលាភសំណាងល្អ និងលុយកាក់ច្រើនក្នុងអនាគតដ៏ខ្លីនេះ។ ដោយឡែក ចំពោះរាល់ការលំបាកទាំងឡាយដែលអាចជួបប្រទះគួរតែព្យាយាមដោះស្រាយទៅតាមសន្តិវិធី។ ក្រៅពីនេះ គួរយកចិត្តទុកដាក់នឹងឳកាសដែលនឹងកើតឡើងនៅទិសនិរតី។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកជាបុគ្គលិករដ្ឋ និងឯកជនទទួលបានឳកាសថ្មីជាច្រើនក្នុងការអភិវឌ្ឍន៍ប្រសិទ្ធភាពការងារ។ លើសពីនេះ ប្រាក់បន្ថែម និងការផ្តល់ជូនជារង្វាន់អាចនឹងកើតឡើង។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ការប្រជុំពិភាក្សា និងវែកញែកការងារ។ លោកអ្នកអាចបង្ហាញគោលគំនិតរបស់ខ្លួនដោយសេរី និងមិនអាចឈានទៅរកជម្លោះឬការអន់ចិត្តណាមួយឡើយ។ ដូច្នេះបើចង់បានផលល្អ គួរប្រញាប់ប្រញាល កុំឲ្យឳកាសកន្លងទៅវិញដោយឥតប្រយោជន៍។ ទន្ទឹមនឹងនេះ ទំនាក់ទំនងរបស់អ្នកហាក់មានភាពរលូនល្អប្រសើរណាស់ ទាំងនេះគឺបូករួមទាំងទំនាក់ទំនងផ្ទាល់ខ្លួន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ធ្វើកិច្ចការនោះទេ  ហានិភ័យក្នុងការជួបនឹងឧបសគ្គមានចំនួនច្រើន។ អ្នកគឺពិបាកធ្វើឪ្យមនុស្សរួមក្រុម ដៃគូជំនួញ និងមនុស្សនៅក្បែរយល់ដឹងពីគោលគំនិតរបស់អ្នកខ្លាំងណាស់។ ប្រសិនបើអ្នកកាន់តែព្យាយាម រូបភាពមិនល្អក៏កាន់តែកើតឡើង។ ក្នុងករណីនេះ សូមលោកអ្នករក្សាគំលាតពីការជួបជុំ មិនគួរបញ្ចេញមតិបើមិនចាំបាច់។ ព្យាយាមបំពេញការងារទៅតាមសភាពជាក់ស្តែង ​មានភាពស្ងៀមស្ងាត់ ហើយប្រើប្រាស់ពត៌មានដែលអ្នកទទួលបានជាគ្រឹះនៃការងនុវត្តការងារបន្ត។  ក្នុងពេលនេះចូរផ្តោតការយកចិត្តទុកដាក់នឹងបញ្ហានាពេលបច្ចុប្បន្ន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពអាជីពក្នុងពេលនេះមានភាពល្អប្រសើរ។ លោកអ្នកអាចបំពេញក្តីស្រមៃបានច្រើន ហើយផលរំខានក៏ហាក់មិនអាចបង្ករព្យុះភ្លៀងមកលើលទ្ធផលរបស់អ្នកបានដែរ។ ថ្ងៃនេះមិនមែនជាពេលវេលាដែលត្រូវភ័យស្លន់ស្លោ និងបង្ហាញភាពទន់ខ្សោយរបស់អ្នកទៅកាន់មិត្តរួមការងារនោះទេ។ ប្រសិនបើអ្វីៗនៅកន្លែងធ្វើការមិនជាប់គាំង សូមសម្រាកក្នុងរយៈពេលខ្លីសិន ទើបអ្នកអាចបញ្ចៀសបញ្ហាសំខាន់ៗបាន ដូច្នេះមិនមានអ្វីគួរបារម្ភនោះទេ។ ហោរាសាស្ត្រអាជីពផ្តល់ដំបូន្មានឲ្យអ្នកវាយតម្លៃសមត្ថភាពខ្លួនឯង ហើយយកល្អព្យាយាមពិនិត្យវាយតម្លៃគម្រោងការងារជាថ្មី។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះកិច្ចការរបស់អ្នកអាចសម្រចទៅបាន ឬមានភាពរអាក់រអួលគឺផ្សារភ្ជាប់ជាពិសេសជាមួយនឹងគម្រោងផែនការ។ មនុស្សដែលនៅក្បែរខ្លួនអ្នកមានទឹកចិត្តល្អប្រសើរណាស់ ប៉ុន្តែពួកគេមិនអាចចូលរួមក្នុងសកម្មភាពជោគជ័យរបស់អ្នកបានទេក្នុងវេលានេះ។ ចូរព្យាយាមបំពេញការងារដោយខ្លួនឯង កុំចំណាយពេលវេលាលើករណីដែលមិនមានប្រយោជន៍។ ថ្ងៃនេះលោកអ្នកអាចធ្វើការផ្លាស់ប្តូរការងារបានទៅតាមបំណងប្រាថ្នា។ ក្នុងនោះ សូមលោកអ្នកកាត់បន្ថយការជួបជុំពិភាក្សា ពីព្រោះឳកាសដែលអ្នកអាចនឹងបាត់បង់ទំនុកចិត្តខ្លះពីមនុស្សនៅក្នុងក្រុមកំពុងមានរូបរាង។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ក្នុងពេលនេះស្ថានភាពខាងក្រៅហាក់មានឥទ្ធិពលលើដំណើរការការងារជារួមរបស់អ្នក។ បញ្ហាភាគច្រើនទាក់ទងនឹងការងារចាស់ ឬការងារដែលនៅសេសសល់។ ព្យាយាមបញ្ចប់ការងារនានាឲ្យបានលឿនបំផុត ហើយព្យាយាមស្វែងយល់ពីសភាពប្រែប្រួលនានា។ ក្នុងនោះប្រហែលជាអ្នកគួរកំណត់ជាជឿទុកចិត្តទៅលើមនុស្សនៅជុំវិញខ្លួន ពីព្រោះឳកាសដែលអ្នកនឹងចាញ់បោកបញ្ឆោតគេអាចទៅរួច​ ពិសេសនៅពេលព្រឹកតែម្តង។ បើទោះបីជាភាពវិជ្ជមានមិនសូវមានក្តី លោកអ្នកនៅតែអាចរក្សាបានលំនឹងការងារ​ និងអនុវត្តការងារទៅបានតាមលំអាន។

ចំណាំ៖

ឆ្នាំទាំង៥  ជូត ឆ្លូវ ថោះ ម្សាញ់ មមែ​ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានការតម្លើងប្រាក់ឧបត្ថម្ភ ការចរចា និងឳកាសនានាលើមុខតំណែង។    

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner