អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់ ៥៤៦លាន៦២ម៉ឺននាក់ ក្នុងនោះស្លាប់ ៦លាន៣៤ម៉ឺននាក់ និងជាសះស្បើយ ៥២២លាន១៩ម៉ឺននាក់

បរទេស ៖ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥៤៦,៦២៦,៣៧៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,៣៤៥,៦៥៨នាក់ និងជាសះស្បើយឡើងវិញ ៥២២,១៩៣,០៥៨នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨៨,៤៤៣,៣៩៨នាក់ ស្លាប់ចំនួន ១,០៣៩,៧៧១នាក់ និងជាសះស្បើយចំនួន ៨៤,១៥៣,៣៧៩នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤៣,៣៤៧,៥៩៧នាក់ ស្លាប់ចំនួន ៥២៤,៩០៣នាក់ និងជាសះស្បើយ ៤២,៧២៥,០៥៥នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៣១,៨៩៤,៥០៥នាក់ ស្លាប់ ៦៦៩,៦១២នាក់ និងជាសះស្បើយ ៣០,៥៣២,៨៦៨នាក់ ៕ ប្រភព ៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner