លោក ចូ បៃដិន អំពាវនាវឱ្យសភាផ្អាកពន្ធឧស្ម័នសហព័ន្ធរយៈពេល ៩០ថ្ងៃ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃពុធសប្តាហ៍នេះ បានអំពាវនាវឱ្យសភាផ្អាកពន្ធឧស្ម័នសហព័ន្ធរយៈពេល ៩០ថ្ងៃ ដោយសារតែប្រជាជនអាមេរិកមានការខកចិត្តចំពោះការកើនឡើងមិនធ្លាប់មាន នៃតម្លៃឧស្ម័នរបស់ប្រទេសខ្លួន។

លោក បៃដិន បាននិយាយនៅក្នុងសុន្ទរកថា នៅឯអគារការិយាល័យប្រតិបត្តិ Eisenhower នៅរសៀលថ្ងៃពុធសប្តាហ៍នេះថា តាមរយៈការព្យួរពន្ធ ១៨សេន… ពន្ធឧស្ម័នសហព័ន្ធសម្រាប់រយៈពេល ៩០ថ្ងៃបន្ទាប់… យើងអាចកាត់បន្ថយតម្លៃឧស្ម័ន និងផ្តល់ឱ្យគ្រួសារប្រជាជននូវភាពធូរស្រាលបន្តិច។

លោក បៃដិន បន្ថែមថា ខ្ញុំសូមអំពាវនាវឱ្យក្រុមហ៊ុននានាបញ្ជូនវាទៅគ្រប់កាក់ នៃការកាត់បន្ថយ ១៨សេននេះដល់អ្នកប្រើប្រាស់។ ឥឡូវនេះមិនមែនជាពេលសម្រាប់ស្វែងរកប្រាក់ចំណេញទេ។ សំណើរបស់លោក បៃដិន បានកើតឡើងនៅពេលដែលសមាគមរថយន្តអាមេរិក (AAA) បានរាយការណ៍ថា តម្លៃមធ្យមជាតិសម្រាប់ប្រេងសាំងធម្មតាមួយលីត្រនៅតែកើនឡើងដល់ ៤.៩៥៥ ដុល្លារ នៅថ្ងៃពុធសប្តាហ៍នេះ ធ្លាក់ចុះបន្តិចពី ៥.០១៤ដុល្លារក្នុងមួយសប្តាហ៍មុន ប៉ុន្តែនៅតែខ្ពស់ជាង ៣.០៦៩ដុល្លារក្នុងមួយឆ្នាំមុន។

កិច្ចខិតខំប្រឹងប្រែងរបស់លោក ចូ បៃដិន ទំនងជាមិនទទួលបានការគាំទ្រពីសមាជិកសភាទេ ពីព្រោះសូម្បីតែសមាជិកនៃគណបក្សរបស់លោក ដូចជាប្រធានសភាលោកស្រី Nancy Pelosi ក៏អាចស្ទាក់ស្ទើរក្នុងការគាំទ្រវាដែរ ៕ ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner