គ្រឿងញៀនជាង៩០តោន គ្រោងនឹងត្រូវកម្ទេចនិងបន្សាបចោលនៅឆ្នាំ២០២២ (Video Inside)

សារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធបទល្មើស ចំនួនជាង៩០តោន គ្រោងនឹងត្រូវកម្ទេចនិងបន្សាបចោលនៅឆ្នាំ២០២២នេះ ទៅតាមការរៀបចំដាច់ដោយ ឡែកពីគ្នា។

របាយការណ៍របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលទទួល បាននៅថ្ងៃនេះ បានបញ្ជាក់ថា នៅឆ្នាំនេះ សាលារាជធានីភ្នំពេញ នឹងកម្ទេចចោលសារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុគីមី ចំនួនជាង៩០តោននិង៨០គីឡូក្រាម ក្នុងនោះ សារ ធាតុញៀន ចំនួនជាង៩តោន ៩០០គីឡូក្រាម។

របាយការណ៍ បានបញ្ជាក់ថា សារធាតុញៀន និងសារធាតុគីមី ដែលត្រូវកម្ទេចដោយវិធីដុត មាន ចំនួនជាង ៦តោន៨០០គីឡូក្រាម, ចំណែកសារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុ គីមី ដែលត្រូវកម្ទេចដោយវិធីបន្សាប មានចំនួនជាង៨៣តោន ៨០០គីឡូក្រាម។

សារធាតុញៀន ដែលនឹងត្រូវកម្ទេចចោល មានដូចជាប្រភេទហេរ៉ូអ៊ីន, កូកាអ៊ីន ថ្នាំគ្រវីកាទី ណូន, មេតំហ្វេតាមីន, កេតាមីន, នីមេតាហ្សេប៉ាម និងកញ្ឆា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner