សមត្ថកិច្ចស្រុកកណ្ដាលស្ទឹងឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ក្នុងចំណោម៩នាក់ រួមនឹងថ្នាំញៀន៣៨កញ្ចប់

អត្ថបទដោយ៖
Kien Sereyvuth

កណ្ដាល៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង សហការ ជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកដោយលោក ឈឿន សុចិត្ត ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន និងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្យាង ចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយការចង្អុលបង្ហាញពីឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ាវ ចំរើនស្នងការនគរបាលខេត្តកណ្តាល និងដោយមានការសម្របសម្រួលពីលោក លាវ ស្រេងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យបានចំនួន៧នាក់នឹងពីរនាក់ទៀតរត់គេចខ្លួន នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅវាលស្រែ ភូមិប្រឡាយ ឃុំបឹងខ្យាង  ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

លោកវរសេនីយ៍ត្រី ស៊ឺម គីមស្រ៊ុន អធិការរងស្រុកកណ្ដាលស្ទឹងបានប្រាប់ភ្នាក់ងារយើងឲ្យដឹងថា ជនសង្ស័យចំនួន៩នាក់ គឺ៖

១)ឈ្មោះ ចា បញ្ញា ភេទប្រុសអាយុ២១ឆ្នាំ មានទីលំនៅភូមិ  ប្រាសាទ ឃុំ  ព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបររត់តុ។

២)ឈ្មោះ ឈិន  សុខវី ភេទប្រុសអាយុ២១ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង មុខរបររត់តុ។

៣)ឈ្មោះ  ភួង  សោភា  ហៅ  ភាភេទ ប្រុស  អាយុ  ៤០ឆ្នាំ រស់នៅភូមិ  ប្រឡាយ  ឃុំ  បឹងខ្យាង  ស្រុក កណ្ដាល ស្ទឹង ខេត្ត កណ្ដាល មុខរបរកសិករ។

៤)ឈ្មោះ  ឈុន  រត្ន័  ភេទ ប្រុស  អាយុ ២២  មាន ទីលំនៅ ភូមិពត់ស  ឃុំ  ពត់ស  ស្រុកបាទី  ខេត្តតាកែវ មុខរបរកម្មករ រោងចក្រ។

៥)ឈ្មោះ កក សុខជាង  ភេទប្រុស  ២៤ឆ្នាំ  មានទីលំនៅ ភូមិចំបក់  ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ។

៦)ឈ្មោះ យួន ទុំ  ភេទ ប្រុស  អាយុ  ២៧ឆ្នាំ  មានទីលំនៅភូមិ  ចំបក់  ឃុំ  ពត់ស  ស្រុក បាទី  ខេត្ត  តាកែវ មុខ របរបើកបររថយន្ត។

៧)ឈ្មោះ អេង  ប៉ូលិស  ភេទ  ប្រុស  អាយុ ២២ឆ្នាំ មានទីលំនៅ ភូមិ ពត់ស  ឃុំ  ពត់ស  ស្រុក បាទី  ខេត្ត តាកែវ មុខរបរ កម្មកររោងចក្រ។

៨)ឈ្មោះ  សួន  វណ្ណេត  ភេទ  ប្រុស អាយុ៣០ឆ្នាំ មាន ទីលំនៅ ភូមិ  ប្រាសាទ  ឃុំ ព្រែក ស្លែង  ស្រុកកណ្ដាលស្ទឹង  ខេត្ត កណ្ដាល (គេចខ្លួន)។

៩)ឈ្មោះ ឈុន  សារ៉ាត់  ភេទ  ប្រុស  ២៣ ឆ្នាំ មាន ទីលំនៅ ភូមិ  ប្រាសាទ  ឃុំ ព្រែក ស្លែង  ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល (គេចខ្លួន)។ វត្ថុតាងចាប់យករួមមាន៖ ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន(ice)ចំនួន៣៨កញ្ចប់ធំ ទម្ងន់សរុប៤៦៣,១១ក្រាម ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១ សម្ភារវេចខ្ចប់ និងប្រើប្រាស់មួយចំនួន។

ប្រភពបានបន្តទៀតថា នៅ ថ្ងៃ ខែ ឆ្នាំ វេលា ម៉ោង កើតហេតុ កម្លាំងផ្នែកជំនាញ បាន ទទួល ព័ត៌មាន ពី មហាជនថា មានជនសង្ស័យ កំពុង ធ្វើ សកម្មភាពជួញដូរគ្រឿងញៀន នៅចំណុចកើតក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងផ្នែកជំនាញស្រុក បានសហការ ជាមួយកម្លាំងផ្នែកជំនាញ ប្រឆាំង គ្រឿងញៀន ខេត្ត និងប៉ុស្តិ៍ នគរបាល រដ្ឋ បាល បឹងខ្យាង បានចុះទៅដល់កន្លែងកើតហេតុឃើញជនសង្ស័យ កំពុងធ្វើសកម្មភាព ក៏បានបង្រ្កាបចាប់ខ្លួន និងចាប់យកវត្ថុតាងបានថ្នាំញៀនចំនួន ៣៨កញ្ចប់ធំ ដែលជនសង្ស័យ លាក់ ទុក នៅក្បែរ ខ្លួន រួចក៏បញ្ជូនជនសង្ស័យមកកាន់អធិការដ្ឋានតែម្តង។

នៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យ ឈ្មោះ  ឈិន  សុខវី  បាន សារភាព ថា ថ្នាំ ញៀន ចំនួន ៣៨កញ្ចប់ធំ នេះ ជា របស់ ឈ្មោះ  ឈុន រ៉ាត់  ហើយឈ្មោះ ឈុន  រ៉ាត់  បាន ប្រើឲ្យ ខ្លួន យកថ្នាំញៀន ទៅ លក់ឲ្យឈ្មោះ  ភួង  សោភា ក្នុងមួយកញ្ចប់តំលៃ៣០០,០០០រៀល។ បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ស្រុកកណ្ដាលស្ទឹង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ធ.ដ

ដោយៈ ខាត់ សុខឿន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner