លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២

អត្ថបទដោយ៖
AMS OneMinute

មានគណបក្សចំនួន៩ ក្នុងចំណោមគណបក្សសរុបចំនួន១៧ ទទួលបានអាសនៈ

គណបក្សប្រជាជនកម្ពុជា ទទួលបាន ៩ ៣៧៦អាសនៈ ទទួលបានតំណែង មេឃុំចៅសង្កាត់ចំនួន ១ ៦៤៨នាក់

គណបក្សភ្លើងទៀន ទទួលបាន ២ ១៩៨អាសនៈ ទទួលបានតំណែងមេឃុំចំនួន ៤នាក់

គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១៩អាសនៈ

គណបក្សខ្មែររួបរួមជាតិ ទទួលបាន ១៣អាសនៈ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន ៦អាសនៈ

គណបក្សខ្មែរស្រលាញ់ជាតិ ទទួលបាន ៥អាសនៈ

គណបក្សយុវជនកម្ពុជា ទទួលបាន ៣អាសនៈ

គណបក្សកម្ពុជានិយម ទទួលបាន ១អាសនៈ និង

គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបាន ១អាសនៈ

ប្រជាពលរដ្ឋសរុបចំនួន ៧ ៣៩៤ ៤២៧នាក់ បានទៅបោះឆ្នោត ស្មើនឹង៨០,៣២ភាគរយ នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩ ២០៥ ៦៨១នាក់។

សំឡេងបានការចំនួន ៧ ២៣៧ ០៣៧នាក់ និងសំឡេងមិនបានការចំនួន ១៥៧ ៣៩០នាក់៕

២៦ មិថុនា ២០២២

ads banner