គណបក្សប្រជាជនកម្ពុជា ប្រកាសទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
អត្ថបទដោយ៖
ពលជ័យ
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ប្រកាសទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ។
នេះបើតាមលទ្ធផលផ្លូវការដែលប្រកាសដោយ គ.ជ.ប គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងសរុបចំនួន ៥,៣៧៨,៧៧៣ សំឡេង ស្មើនឹង ៧៤.៣២% និងទទួលបាន អាសនៈចំនួន ៩៣.៧៦ អាសនៈ ដោយក្នុងនោះជាប់ ជាមេឃុំចំនួន ១៦៤៨ឃុំ , ជំទប់ទី១ ចំនួន ១៦១៨ និងជំទប់ទី២ ចំនួន ២៦១៕
ដោយ៖ពលជ័យ

