ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ មិថុនា ២០២២ បានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃកម្ពុជា និងប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និង យុត្តិធម៌

អត្ថបទដោយ៖
AMS OneMinute

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ មិថុនា ២០២២ បានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃកម្ពុជា និងប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និង យុត្តិធម៌ ក្នុងបរិយាកាស អព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែង។

គ្រប់គណបក្សដែលបានចូលរួមបោះឆ្នោត មានឱកាសពេញលេញក្នុងការធ្វើសកម្មភាពស្របតាមបទបញ្ញត្តិនៃច្បាប់ ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋខ្មែរជាង៨០%នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានអនុវត្តយ៉ាងពេញ លេញនូវសិទ្ធិ និងករណីយកិច្ចរបស់ខ្លួន ដោយបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករប្រកបដោយភាពថ្លៃថ្នូរ សប្បាយរីករាយ និងតាមឆន្ទៈរបស់ខ្លួន ដើម្បីជ្រើសតាំងតំណាងដែលខ្លួនពេញចិត្តឱ្យបន្តដឹកនាំឃុំសង្កាត់ពី ឆ្នាំ២០២២-២០២៧ បន្តទៀត។

ads banner