សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យ០៥នាក់ ករណីប្រើប្រាស់គ្រឿងញៀន នៅក្នុងដីឡូតិ៍ទុកចោល ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ជនសង្ស័យ០៥នាក់រួមមាន៖ ១)ឈ្មោះ នឿន តាំង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ២)ឈ្មោះ អ៊ឺម វុទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ៣)ឈ្មោះ ដូ ទិត្យ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ៤)ឈ្មោះ ជ័យ ភក្តី ភេទប្រុស អាយុ១៨ឆ្នាំ  ស្នាក់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និង៥)ឈ្មោះ ប៉ាង សុខកែវ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ក្នុងនោះសមត្ថកិច្ចដកហូតបានម៉ូតូ០១គ្រឿង និងទូរសព្ទដៃ០១គ្រឿងផងដែរ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner