លោក ចូ បៃដិន កោតសរសើរភាពជាមេដឹកនាំរបស់អាល្លឺម៉ង់ ក្នុង បរិបទវិបត្តិសង្គ្រាមអ៊ុយក្រែន
ប៊ែរឡាំង៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃអាទិត្យសប្តាហ៍ មុននេះ បានសរសើរអធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ ចំពោះ ភាពជាមេដឹកនាំរបស់គាត់ ក្នុងបរិបទសង្គ្រាមអ៊ុយក្រែន នៅពេលមេដឹក នាំទាំងពីរជួបគ្នា មុនកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសអាល្លឺម៉ង់។
ការអះអាងរបស់លោក បៃដិន បែបនេះ បានកើតមានឡើងស្រប ពេលមានការរិះគន់ជាច្រើន ក្នុងនោះរួមមានអ៊ុយក្រែន និងសម្ព័ន្ធមិត្ត លោកខាងលិចដែលបានចោទប្រកាន់អាល្លឺម៉ង់ ជុំវិញការបោះជំហាន យឺតយ៉ាវ ដើម្បីបង្ហាញការគាំទ្ររបស់ខ្លួនដល់ទីក្រុងកៀវ។ ប៉ុន្តែទោះបីជាយ៉ាងណា លោក សូលស៍ បានច្រានចោលការរិះគន់នេះ។
ស្របពេលជាមួយគ្នានោះដែរ លោក បៃដិន បានសរសើរការ ដឹកនាំ របស់ លោក សូលស៍ ក្នុងនាមជាប្រធានក្រុមប្រទេស G7 បច្ចុប្បន្ន នៅ ពេលមានភាពចលាចលនៅអឺរ៉ុបដែលបណ្តាលមកពីសង្គ្រាមរុស្ស៊ី និងការដួលរលំសេដ្ឋកិច្ចពិភពលោកជាបន្តបន្ទាប់។
ប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់ថា លោក ពូទីន តែងតែ សង្ឃឹមថា អង្គការ NATO និងក្រុមប្រទេស G7 មានការបែកបាក់ គ្នាតាមមធ្យោបាយណាមួយ។ ប៉ុន្តែយើងមិនបានបែកបាក់ទេ ហើយយើងក៏នឹងមិនបែកបាក់ដែរ៕
ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា