ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច “ស្លាកលេខរថយន្ត” របស់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកវរៈសេនីយ៍ទោ លៀក ចាន់រាបសា អធិការនគរបាលខណ្ឌជ្រោយចង្វារ កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងអធិការដ្ឋានខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចដោះយក “ស្លាកលេខរថយន្ត” របស់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១ និង៣០នាទីយប់ទាបភ្លឺ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្លូវបេតុង ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ជៀប សាវឿន ភេទប្រុស អាយុ ៤០ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។

សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង១ និង៣០នាទីយប់ទាបភ្លឺ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ជនសង្ស័យម្នាក់ខាងលើនេះ បានធ្វើសកម្មភាពលួចដោះយក “ស្លាកលេខរថយន្ត” របស់ប្រជាពលរដ្ឋ នៅចំណុចផ្លូវបេតុង ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ត្រូវបានកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងអធិការដ្ឋាន ធ្វើការឃាត់ខ្លួនបាន និងនាំខ្លួនមកកាន់អធិការដ្ឋានជ្រោយចង្វារតែម្តង។ សម្រាប់សម្ភារៈដក់ហូកបាន រួមមាន៖ កូនសោសម្រាប់ធ្វើសកម្មភាពលួចមួយចំនួន ស្លាកលេខរថយន្តចំនួន ០២សន្លឹក ទូរស័ព្ទដៃអិនចុចពិលចំនួន ០១គ្រឿង និងដុំសាក Power bank ចំនួន ០១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ ត្រូវបានឃាត់ខ្លួននៅ ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តចាត់ការតាមនិតិវិធី៕ ដោយ ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner