ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៩ ៣៧៦អាសនៈ លើអាសនៈសរុបចំនួន ១១ ៦២២ ហើយទទួលបានតំណែងមេឃុំ-ចៅសង្កាត់ចំនួន ១ ៦៤៨ នៃឃុំ-សង្កាត់សរុបចំនួន ១ ៦៥២

អត្ថបទដោយ៖
AMS OneMinute

លទ្ធផលនេះបានកើតចេញពីទឹកចិត្ត ឆន្ទៈ និងវិចារណញ្ញាណរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតពិតប្រាកដ ដែលមានសេចក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំចំពោះការរីកចម្រើនរបស់ភូមិ ឃុំ សង្កាត់ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួនបន្តទៀត។

លទ្ធផលនេះក៏បានបដិសេធនូវការកុហកបោកប្រាស ញុះញង់ មួលបង្កាច់ការពិតរបស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួនដែលតែងតែរារាំងដំណើរអភិវឌ្ឍន៍កម្ពុជា។

ads banner