ទីក្រុងតូក្យូ និងខេត្តជុំវិញចំនួនប្រាំបីនៅភាគខាងកើតប្រទេសជប៉ុន កំពុងជួបប្រទះការខ្វះខាតថាមពលប្រើប្រាស់ដោយសារការប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើន ព្រោះតែអាកាសធាតុឡើងកំដៅខ្លាំងដែលមិនធ្លាប់មាននៅក្នុងប្រទេស
ទីក្រុងតូក្យូ និងខេត្តជុំវិញចំនួនប្រាំបីនៅភាគខាងកើតប្រទេសជប៉ុន កំពុងជួបប្រទះការខ្វះខាតថាមពលប្រើប្រាស់ដោយសារការប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើន ព្រោះតែអាកាសធាតុឡើងកំដៅខ្លាំងដែលមិនធ្លាប់មាននៅក្នុងប្រទេស ខណៈដែលប្រជាជនដែលមានវ័យចំណាស់ជាច្រើនប្រឈមនឹងការស្លាប់ បណ្ដាលមកពីកម្ដៅ។
កាលពីថ្ងៃទី២៦ មិថុនាកន្លងទៅ រដ្ឋាភិបាលជប៉ុនបានព្រមានថាការផ្គត់ផ្គង់ថាមពលអគ្គិសនីនឹងមានភាពតានតឹងនៅក្នុងទីក្រុងតូក្យូហើយបានអំពាវនាវឱ្យប្រជាជនសន្សំសំចៃថាមពល ខណៈដែលកម្ដៅក្នុងរដូវក្តៅកំពុងវាយប្រហារទីក្រុងនេះ។
បុរសអាយុ ៩៤ឆ្នាំម្នាក់នៅទីក្រុង Kawagoe ចម្ងាយ ២០ គីឡូម៉ែត្រភាគពាយព្យនៃទីក្រុងតូក្យូ បានស្លាប់ ដោយសង្ស័យថាជាជំងឺដាច់សរសៃឈាមខួរក្បាលដោយសារកំដៅ បន្ទាប់ពីគាត់ត្រូវបានគេរកឃើញថាសន្លប់នៅក្នុងបន្ទប់ដែលគ្មានម៉ាស៊ីនត្រជាក់របស់គាត់។
គិតត្រឹមពាក់កណ្តាលរសៀលថ្ងៃទី២៦ មិថុនា មនុស្សចំនួន ៤៦នាក់នៅទីក្រុងតូក្យូត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសង្ស័យថាមានជំងឺដាច់សរសៃឈាមខួរក្បាល ព្រោះតែកម្ដៅឡើងខ្លាំង។
ប្រភព៖ Reuters