កម្ពុជាប្រារព្ធទិវាអន្តរជាតិគ្រឿងញៀន (Video Inside)

កម្ពុជាបានរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខណៈដែលកម្ពុជាក្នុងមួយឆ្នាំ ៗការបង្ក្រាបគ្រឿងញៀនមានច្រើនសិបតោន។ ទិវាអន្ដរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ មិថុនាក្នុងរាជធានីភ្នំពេញក្រោមប្រធានបទ«ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិ សុខភាពនិងមនុស្សធម៌»បានអញ្ជើញចូលរួមជាអធិបតីដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងក្នុងឱកាសនោះថា បរិមាណគ្រឿងញៀន ដែលកម្ពុជា រឹបអូសបាន ក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ មានការកើនឡើងគួរឲ្យកត់សម្គាល់ បើ ប្រៀបធៀប ទៅនឹងបរិមាណគ្រឿងញៀន ដែលរឹបអូសបានមុនដំណាក់កាលកូវីដ-១៩។ សម្តេចបញ្ជាក់ថា នៅឆ្នាំ២០២០ការបង្រ្កាបគ្រឿងញៀនបានចំនួន៦ពាន់ ៦០៨ ករណីចំណែក នៅឆ្នាំ២០២១ ការបង្រ្កាបគ្រឿងញៀន គឺបានកើនទៅដល់ចំនួន១ម៉ឺន ៤៦១ ករណី។ សម្តេច បានថ្លែងថាបើសិនជាកម្ពុជាមិនអាចបង្ក្រាបករណីគ្រឿងញៀនបានល្អទេ, កម្ពុជាអាចនឹងស្ថិត ក្នុងប្រទេសដែលប្រព័ន្ធធនាគារស្ថិតក្នុងបញ្ជីខ្មៅរបស់ពិភពលោកខណៈកម្ពុជាបច្ចុប្បន្នជាប្រទេសដែលស្ថិតក្នុងបញ្ជីប្រ ផេះហើយ។

សម្តេច​ ស ខេង បានអំពាវនាវរកកិច្ចសហប្រតិបត្តិការគាំទ្រពីគ្រប់មជ្ឈដ្ឋានទាំងអស់ទាំងការ ចូលរួមគាំទ្រពីកម្លាំងសមត្ថកិច្ចនគរបាល, កងរាជអាវុធហត្ថ, ស្ថាប័នតុលាការ និងពីគ្រប់ ក្រសួងស្ថាប័នទាំងអស់ ដោយកិច្ចសហ ការរួមគ្នានេះ ត្រូវមានលក្ខណៈជិតស្និទ្ធបំផុតក្នុងការ ចូលរួមទប់ស្កាត់និងបង្ក្រាបគ្រឿងញៀន។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner