រង់ចាំ Barcelona យូពេកតារាឆ្នើម PSG រូបនេះគ្រោងទៅចូលរួមជាមួយ Juventus វិញ

ខ្សែបម្រើស្លាបអាហ្សង់ទីនគ្រោងនឹងចាកចេញពីក្លឹប Paris Saint-Germain នៅរដូវក្តៅនេះ បន្ទាប់ពីកិច្ចសន្យាផុតកំណត់ ដោយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Juventus និង Barcelona ។ ប៉ុន្តែប្រភពពីប្រទេសបារាំងបានរាយការណ៍ថា Angel Di Maria បានសម្រេចចិត្តចូលរួមជាមួយ Juventusបន្ទាប់ពីធុញទ្រាន់នឹងការរង់ចាំ Barcelona យូពេក ។

យោងទៅតាម Sport បានរាយការណ៍ថា Di Maria បាន “ធុញទ្រាន់” ក្នុងការរង់ចាំ Barcelona ហើយបានប្រាប់ Juventus ថាគាត់ត្រៀមខ្លួនរួចរាល់ហើយដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ក្លឹបយក្សអ៊ីតាលី បានបញ្ជាក់ដល់ Di Maria ដើម្បីប្រញាប់ធ្វើការសម្រេចចិត្ត បើមិនដូចនោះទេហ្នឹងបញ្ចប់ចំណាប់អារម្មណ៍លើកីឡាករវ័យ ៣៤ ឆ្នាំ។

Di Maria គ្រោងនឹងចុះហត្ថលេខាជាផ្លូវការនៅក្នុងសប្តាហ៍នេះ លើកិច្ចសន្យា រយៈពេលមួយឆ្នាំជាមួយនឹងប្រាក់ខែសុទ្ធចំនួន ៦ លានផោន។

គួរអោយដឹងផងដែរថា កន្លងមកមានសេចក្តីរាយការណ៍ថា Di Maria មានចំណាប់អារម្មណ៍ចង់ត្រលប់ទៅអេស្ប៉ាញវិញ ដើម្បីចូលរួមជាមួយ Barcelona ខណៈដែលពេលកន្លងទៅរូបគេធ្លាប់បានលេងអោយ Real Madrid ពីឆ្នាំ២០១០ ដល់ ២០១៤ ដោយបានបង្ហាញខ្លួន ១២៤ ដង៕
ប្រភព ៖ Daily Mail
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner