ក្រសួងបរិស្ថាន និងស្ថាប័នដៃគូ ធ្វើដំណើរទស្សនកិច្ចទៅកាន់ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន និងបឹងទន្លេសាប ដើម្បីស្វែងយល់ពី គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា

សៀមរាប ៖ គម្រោង និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នៃក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធបានរៀបចំទស្សនកិច្ច ស្វែងយល់ផលិតផល និងសេវាកម្មទេសចរណ៍ធម្មជាតិ នៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន និងបឹងទន្លេសាប ភូមិសាស្ត្រខេត្តសៀមរាប ។ ក្នុងដំណើរទស្សនកិច្ចនេះដែរ មានអ្នកចូលរួម ៤៨នាក់ រួមមានថ្នាក់ដឹកនាំគម្រោង ក្រុមការងារអនុវត្តន៍គម្រោង និងក្រុមការងារធនាគារពិភពលោក។

គួរបញ្ជាក់ថា ការបំពេញទស្សនកិច្ចនេះមានរយៈពេលបីថ្ងៃពោលគឺចាប់ពីថ្ងៃទី២៨ ដល់ទី៣០ ខែមិថុនា ឆ្នាំ២០២២។សម្រាប់គោលបំណងសំខាន់ក្នុងដំណើរទស្សនកិច្ចនេះដែរមានដូចជា ១)បង្ហាញពីវឌ្ឍនភាព និងផែនការ សកម្មភាពគម្រោង – ២)ពិនិត្យទិដ្ឋភាពជាក់ស្ដែងលើអនុសាសន៍នានាដែលជាលទ្ធផលនៃការសិក្សារៀបចំ ចក្ខុវិស័យ និងផែនការវិនិយោគអេកូទេសចរណ៍ )បង្ហាញសក្តានុពលសម្រាប់ការវិនិយោគអេកូទេសចរណ៍ ប្រកបដោយនិរន្តរភាព និង៤)ស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាសហគមន៍ នៅតំបន់ឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន» និងបឹងទន្លេសាប ។

ជាមួយគ្នា ដំណើរទស្សនៈកិច្ចសិក្សានេះក៏មានគោលបំណងសំខាន់ៗមួយចំនួនទៀតដូចជា៖ បង្ហាញជូន ថ្នាក់ដឹកនាំ និងក្រុមការងារអនុវត្តន៍គម្រោងក៏ដូចជាក្រុមការងារធនាគាពិភពលោកនូវវឌ្ឍនៈភាពគម្រោង សក្តានុពលគាំទ្រសកម្មភាពអេកូទេសចរណ៍ និងកន្លែងទាក់ទាញទេសចរណ៍ផ្សេងទៀត ដែលរកឃើញក្នុងតំបន់ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ជាយុទ្ធសាស្ត្រដែលជាកត្តារួមផ្សំសំខាន់ក្នុងការរៀបចំចក្ខុវិស័យ និងផែនការវិនិយោគអេកូទេសចរណ៍នៅក្នុងឧទ្យានជាតិ និងតំបន់បឹងទន្លេសាប ។

ក្រៅពីនេះដំណើរបំពេញទស្សនកិច្ចនេះក៏បានបង្ហាញពីវឌ្ឍនៈភាព និងផែនការសកម្មភាពគម្រោងក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម “ភ្នំគូលែន” និងតំបន់បឋមនីយដ្ឋានជីវៈមណ្ឌលបឹងទន្លេសាបដើម្បីបង្ហាញពីតំបន់ល្អដាច់គេនៃតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម”ភ្នំគូលែន” និងតំបន់បឋមនីយដ្ឋានជីវៈមណ្ឌលបឹងទន្លេសាបដើម្បីពិនិត្យទិដ្ឋភាពជាក់ស្ដែងលើអនុសាសន៍នានា ដែលជាលទ្ធផលនៃការសិក្សារៀបចំចក្ខុវិស័យ និងផែនការវិនិយោគអេកូទេសចរណ៍ក្នុងឧទ្យានជាតិ ដើម្បីលើកជាសកម្មភាពអនុវត្តន៍គម្រោង ដើម្បីណែនាំពីកញ្ចប់ផលិតផល ដែលផ្ដល់ជូននៅក្នុងតំបន់ឧទ្យានជាតិ និងតំបន់បឋមនីយដ្ឋានជីវៈមណ្ឌលបឹងទន្លេសាប រួមទាំងផលិតផល សេវាកម្មរបស់សហគមន៍ និងវិស័យឯកជនដើម្បីបង្ហាញសក្តានុពលសម្រាប់ការវិនិយោគអេកូទេសចរណ៍ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ និងការចូលរួមរបស់សហគមន៍លើការងារអភិរក្សគម្រោងមានវិសាលភាពគាំទ្រដល់ការគ្រប់គ្រងធនធានធម្មជាតិលើផ្ទៃដីប្រមាណជាង ៣,៨ លានហិកតា ក្នុងតំបន់ការពារធម្មជាតិចំនួន១៤ និងខេត្ត គោលដៅចំនួន៧ រួមមាន៖ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង, ខេត្តកំពង់ធំ និងខេត្តសៀមរាប ។

សូមបញ្ជាក់ថាសម្រាប់គម្រោងអនុវត្តក្នុងតំបន់ ការពារធម្មជាតិគោលដៅចំនួន១៤ រួមមាន៖ តំបន់បឋមនីយដ្ឋានជីវៈមណ្ឌលបឹងទន្លេសាប ដែនជម្រកសត្វព្រៃ ភ្នំសំកុស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែនជម្រកសត្វព្រៃតាតៃ ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ និងតំបន់ការពារចំនួន៧ ផ្សេងទៀត ដែលនៅក្បែរតំបន់ទាំងនោះមានជាអាទិ៍ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម“ភ្នំគូលែន- ឧទ្យានជាតិ ព្រះសុរាម្រិត-កុសមៈ“គិរីរម្យ ឧទ្យានជាតិបុទុមសាគរ ដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់ប្រើប្រាស់ ច្រើនយ៉ាងដងពែង តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងកោះកាពិ ៕ អត្ថបទ ជិន ម៉ាដេប៉ូ រូបភាព ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner