Manchester United ចាប់អារម្មណ៍កីឡាករគ្មានតម្លៃខ្លួនម្នាក់ ដែលទើបចាកចេញពី Brentford
បើយោងតាមកាសែត The Timesបានអោយដឹងថា ក្រុមបិសាចក្រហមបានកំពុងចាប់អារម្មណ៍លើកីឡាករសញ្ជាតិដាណឺម៉ាក ដែលបច្ចុប្បន្នគ្មានតម្លៃខ្លួនជាផ្លូវការនៅចុងខែនេះ បន្ទាប់ពីមានការចាប់អារម្មណ៍រយៈពេលខ្លីនៅក្លឹប Brentford ។ CHRISTIAN ERIKSEN វ័យ ៣០ កំពុងពិចារណាលើការផ្តល់ជូនកិច្ចសន្យាពី Manchester United ។
United ត្រូវបានគេអះអាងថា កំពុងសង្ឃឹមលើទំនាក់ទំនងរបស់ Erik ten Hag ជាមួយ Eriksen នឹងជួយទាក់ទាញខ្សែបម្រើរូបនេះមកកាន់ Old Trafford ។ អ្នកទាំងពីរស្គាល់គ្នាបន្ទាប់ពី Eriksen បានហ្វឹកហាត់ជាមួយកីឡាករបម្រុងរបស់ Ajax កាលពីដើមឆ្នាំនេះ មុនពេលផ្លាស់ទៅ Brentford ។
United សង្ឃឹមថានឹងទាក់ទាញខ្សែបម្រើរូបនេះទៅកាន់ North West ទោះបីជាមានការអះអាងថារូបគេចង់បន្តនៅទីក្រុងឡុងដ៍ក៏ដោយ។ Ten Hag មានបំណងចង់ពង្រឹងតំបន់កណ្តាលនៅរដូវក្តៅនេះ ហើយកំពុងកំណត់គោលដៅនាំយក Eriksen និង Frenkie de Jong ផងដែរ៕
ប្រភព ៖ The Sun
សារ៉ាន ទីងី
![](https://asset.ams.com.kh/central/media/photo_2022-06-29_13-45-26.jpg)
![](https://asset.ams.com.kh/central/media/photo_2022-06-29_13-45-27.jpg)
![](https://asset.ams.com.kh/central/media/photo_2022-06-29_13-45-28.jpg)
![](https://asset.ams.com.kh/central/media/photo_2022-06-29_13-45-30-1024x666.jpg)