មន្ត្រី បុគ្គលិក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ នៅតែបន្តយកចិត្តទុកដាក់លើការងារបម្រើជាតិ និងប្រជាជន
ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយ លោក ហៃ ធូរ៉ា អនុប្រធាន មន្ទីរ លោក ឡាយ វិសាល ប្រធានការិយាល័យ រដ្ឋបាល បុគ្គលិក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានទទួលជួប សំដែងការគួរសម និង ពិភាក្សា ការងារ ជាមួយប្រតិភូក្រុមការងារ JIRCAS ដែលដឹកនាំដោយលោក Izumi Taro មានចំនួនសរុប ០៩រូប ។
កិច្ចពិភាក្សាផ្តោតសំខាន់ អំពីគម្រោង “ស្រោចស្រពទឹកកសិកម្ម ការ ធ្វេីស្រូវ បង្គោក ” ដេីម្បីបង្កេីត ទិន្នផល ស្រូវ ក្នុងនោះក្រុមការងារបានជ្រេីសរេីស ស្រុកបាកាន ដេីម្បីសាកល្បង ពិសោធន៍ លេីផ្ទៃដីចំនួន ២៥អា និង បន្តរហូតដល់ ៦០ហិចតា សម្រាប់ឆ្នាំទី១ ដែលនឹងត្រូវចាប់ផ្ដេីមពី ខែកញ្ញា ឆ្នាំ២០២២ តទៅ ហើយគម្រោង នេះគាំទ្រថវិកាដោយ មជ្ឈមណ្ឌល ស្រាវជ្រាវ អន្តរជាតិ ជប៉ុន សម្រាប់ វិទ្យាសាស្រ្ត កសិកម្ម ដែលមាន សមាសភាព ចូលរួម សរុប ៩ រូប ។
នៅថ្ងៃដដែលនេះ លោក នាង ង៉ែត តំណាងខណ្ឌរដ្ឋបាលជលផល និង លោក ម៉ែន វណ្ណៈ មន្រ្តីគាំទ្រកម្មវិធីASPIRE ថ្នាក់ខេត្ត បានចុះសហការរៀបចំការពង្រឹងការគ្រប់គ្រងបណ្តុំអាជីវកម្មចិញ្ចឹមត្រីអណ្តែង នៅភូមិបត់ត្រាច ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ដោយមានសមាជិកបណ្តុំអាជីវកម្មបានចូលរួម ៣៥នាក់ ។
ខ្លឹមសារសំខាន់ដែលលើកយកមកពិភាក្សារួមមាន: ការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង ការរៀបចំផែនការផលិតកម្មបន្តលើការចិញ្ចឹមត្រីអណ្តែងទន់ (សាច់លឿង) ដែលមានតម្លៃនៅលើទីផ្សារ និងងាយស្រួលលក់ ឬបរិភោគ -ការងារគាំទ្របច្ចេកទេសៈ ក្រុមការងារបានធ្វើការណែនាំបន្ថែមជាពិសេសការរៀបចំទីកន្លែងចិញ្ចឹម ការជ្រើសរើសពូជស្របតាមតម្រូវការទីផ្សារ ត្រីអណ្តែងទន់ សាច់លឿង ការរៀបចំផែនការផលិតកម្មតាមកិច្ចសន្យា និងការចុះកិច្ចសន្យាជាថ្មីជាមួយឈ្មួញកណ្តាលក្នុងស្រុក ដែលលក់បានតម្លៃទីផ្សារល្អចាប់ពី ៨០០០រៀល-៩០០០រៀល /១គ.ក្រ។
ដោយឡែកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះដែរ ក្រុមស្រាវជ្រាវទីតាំងដាំដើមឈើ និងកំណត់តំបន់សក្តានុពល សហគមន៍ព្រៃឈើ បានចុះពិនិត្យ និង កំណត់ទីតាំងដាំឈើនិងតំបន់សក្តានុពលសហគមន៍ព្រៃឈើ នៅសហគមន៍ព្រៃឈើ ភូមិអារ៉ង់ព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ដោយមានការចូលរួមពីគណ:កម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ និងក្រុមប្រឹក្សាឃុំ ចំនួន ១១នាក់/ស្រី ៣នាក់ ៕ ដោយ ៖ ចេង ពុំ