Man Utd ចង់បញ្ចេញ Brandon Williams ក្នុងការផ្ទេរ ១០ លានផោន

BRANDON WILLIAMS អាចចាកចេញពី Manchester United ក្នុងតម្លៃសមរម្យប្រហែល 10 លានផោន ។ខ្សែការពារជម្រើសជាតិអង់គ្លេសវ័យ ២១ឆ្នាំ បានចំណាយពេលកាលពីរដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជើងនៅ Norwich ដែលត្រូវកាត់ចេញត្រលប់ទៅក្របខ័ណ្ឌ Championship ។ ខ្សែការពារដែលប្រើជើងស្តាំ ប៉ុន្តែលេងនៅខ្សែការពារឆ្វេង អាចលេងបានគ្រប់ទម្រង់តំបន់ការពារ ។

គួរអោយដឹងផងដែរថា Williams បានចូលរួមក្នុងអំឡុងយុទ្ធនាការឆ្នាំ ២០១៩-២០២០ ដោយបានបង្ហាញខ្លួនចំនួន ៣៦ ដងនៅក្នុងការប្រកួតទាំងអស់សម្រាប់ United ។ និងបានបង្ហាញខ្លួនចំនួន ២៩ ដងសម្រាប់ Canaries ក្នុងរដូវកាលកាត់ចោលរបស់ពួកគេកាលពីរដូវកាលមុន៕
ប្រភព ៖ The Sun
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner