Southampton បង្ហាញការចង់បានកីឡាករម្នាក់របស់ Chelsea

SOUTHAMPTON កំពុងពិចារណាលើការផ្លាស់ប្តូរសម្រាប់កីឡាករវ័យក្មេងរបស់ Chelsea កីឡាករ Levi Colwill ។ ក្រុម Saints បាននាំយកកីឡាករវ័យក្មេងពីរនាក់រួចហើយនៅក្នុងរដូវក្តៅនេះ ក្នុងនោះរួមមានអ្នកចាំទី Gavin Bazunu របស់់ Manchester City និងខ្សែការពារវ័យ ២០ ឆ្នាំ Armel Bella-Kotchap របស់ក្លឹបអាល្លឺម៉ង់ Vfl Bochum ។

ឥឡូវនេះក្រុមរបស់លោក Ralph Hasenhuttl ចង់ធ្វើការវាយឆ្មក់មួយផ្សេងទៀតលើក្រុមយុវជនរបស់ Chelsea ។ Colwill ស្ថិតនៅក្នុងគោលដៅរបស់ Southampton ដោយគូប្រជែង Premier League ក្រុម Leicester City ក៏តាមដានការវិវត្តរបស់កីឡាកររូបនេះផងដែរ។

គួរអោយដឹងផងដែរថា ខ្សែការពារវ័យ ១៩ ឆ្នាំរូបនេះបានចំណាយពេលកាលពីរដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជើងជាមួយក្រុម Huddersfield នៃក្របខ័ណ្ឌ Championship ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រវគ្គ Play-off ដែលពួកគេបានចាញ់ក្រុម Nottingham Forest ៕
ប្រភព ៖ The Sun
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner