អគ្គនាយកដ្ឋានលំនៅដ្ឋាន បង្ហាញទីផ្សាលំនៅឋានសមរម្យនៅបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ទីផ្សាលំនៅឋានសមរម្យ ត្រូវបានយកមកបង្ហាញជូនមន្ត្រីថ្នាក់ដឹកនាំ និងវិស័យឯកជនដើម្បីទ្រទ្រង់ជីវភាពពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ការបង្ហាញនេះធ្វើឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី៖លទ្ធផលនៃការស្រាវជ្រាវអំពីទីផ្សារលំនៅឋានតម្លៃសមរម្យនៅកម្ពុជា ដែលរៀបចំឡើងដោយ អគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សហការដោយសាជីវកម្មហិរញ្ញវត្ថុអត្តរជាតិ (IFC) ក្រោមវត្តមានចូលរួមពី ឯកឧត្ដម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកដ្ឋានលំនៅដ្ឋាន តំណាងឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោកវិស្វករ លី សារី អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ Ms LuLu S.Baclagon, Senior Invest Officer of IFC តំណាងមន្ទីរស្ថាប័នចំណុះរដ្ឋបាលខេត្ត និងក្រុងប៉ោយប៉ែត ក្រុមហ៊ុនឯកជន ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ ចូលរួមនារសៀលថ្ងៃទី ១២ កក្ដដា ២០២២។

លោកវិស្វករ លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា រាជរដ្ឋាបាល និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បាននិងកំពុងគិតគូរពីការរៀបចំរចនាសម្ព័ន្ធ ផ្លូវថ្នល់ប្រពន្ធ័លូ ទឹកស្អាត និងអគ្គីសនី ពិសេសលំនៅដ្ឋានសមរម្យសម្រាប់ការស្នាក់នៅរបស់ប្រជាពលរដ្ឋ ដែលទាមទាឱ្យវិស័យឯកជន ដោយឡែកក្រុមហ៊ុនអចលនទ្រព្យចូលរួម។

លោកវិស្វករ លី សារី មានប្រសាសន៍ទៀតថា សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី លទ្ធផលនៃការស្រាវជ្រាវអំពីទីផ្សារលំនៅឋានតម្លៃសមរម្យនៅកម្ពុជា និងយកមកបង្ហាញដល់សិក្ខាកាម ដើម្បីរៀបចំលំនៅក្នុងមូលដ្ឋានអោយស្របតាមច្បាប់ និងដើម្បីធានាបានការរស់នៅរបស់ពលរដ្ឋប្រកបដោយសុខដមរម្យនា។

ឯកឧត្ដម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកដ្ឋានលំនៅដ្ឋាន នៃក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងទទួលបានធាតុសំខាន់ៗ បន្ថែមទៀតបន្ទាប់ពីការចុះពិនិត្យសិក្សាជាក់ស្ដែង ដើម្បីជាមូលដ្ឋានដ៍មានសារះសំខាន់ ក្នុងការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ សម្រាប់គ្រួសារដែលមានប្រាក់ចំណូលមធ្យម ចំណូលទាប ព្រមទាំងគ្រួសារងាយរងគ្រោះ បន្ទាប់ពីប្រទេសយើងបានស្ងប់ពីមេរោគជម្ងឺកូវីដ១៩។

ឯកឧត្ដម បេងហុង សុជាតិ ខេមរ៉ូ សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមយកចិត្តទុកដាក់លើបទបង្ហាញរបស់រមន្ត្រីជំនាញ ព្រមទាំងចូលរួមទាំងចំនុចខ្លាំងនិងចំណុចខ្សោយ ក្នុងការអនុវត្តការងារលំនៅឋាននាពេលកន្លងមក សំដៅរួមចំណែកកែលំអ និងបំពេញបន្ថែម អោយការអនុវត្តលំនៅឋានតម្លៃសមរម្យកាន់តែមានប្រសិទ្ធភាពខ្ពសបន្ថែមទៀត៕ដោយ៖ ឃិន គន្ធា

ads banner