ដំណើរ ៤៥ឆ្នាំ មុន គឺលទ្ធផលនៅថ្ងៃនេះ

ផ្តើមចេញពីប្រទេសដែលទើបងើបផុតពីសង្គ្រាមរ៉ាំរ៉ៃ គំនរផេះផង់ វាលពិឃាត ថ្លុកឈាម គំនរឆ្អឹង ជាង៤០ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់ឧបសគ្គយ៉ាងលំបាករាប់ពាន់ជំពូកក្នុងដំណើរការរកសុខសន្តិភាព និងកសាងជាតិ ទម្រាំប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចបច្ចុប្បន្ន។ ទាំងនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែកើតចេញពីកិច្ចខិតខំប្រឹងប្រែង លះបង់ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី របស់អគ្គមគ្គទេសក៍នៃសន្តិភាពតេជោសែន។ អ្វីដែលជាទីមោទនៈ សម្តេចតេជោ មានគោលដៅ និងមានមហិច្ឆិតាចង់ឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ហេតុនេះ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងនាមយើងជាប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសុខសន្តិភាព និងបន្តជំរុញការអភិវឌ្ឍជាតិទៅមុខទៀត តាមរយៈការរួមគ្នាដើរទៅមុខលើវិថីដ៏ត្រឹមត្រូវ ការរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ដោយមិនមានការបែកបាក់ផ្ទៃក្នុងជាតិ ការចែករំលែកជួយគ្នាទៅវិញទៅមក និងការខិតខំកសាងអភិវឌ្ឍខ្លួនឯង និងគ្រួសារឱ្យបានរីកចម្រើនរុងរឿង។ គ្មានអ្នកណាស្រលាញ់ខ្មែរ ការពារខ្មែរ ជាងខ្មែរខ្លួនយើងនោះទេ ដូច្នេះខ្មែរត្រូវតែខ្លាំង និងរួមសាមគ្គីគ្នាដើម្បីថែរក្សាអត្តសញ្ញាណជាតិ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការអភិវឌ្ឍជាតិ ឱ្យឋិតឋេរចីរកាលតទៅមុខសម្រាប់អ្នកជំនាន់ក្រោយៗទៀត។

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ឥស្សរជនឆ្នើម #សម្ដេចតេជោហ៊ុនសែន #ព្រះរាជាណាចក្រកម្ពុជា #សង្គ្រាមរ៉ាំរ៉ៃ #ដំណើរការរកសុខសន្តិភាព

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner