សមត្ថកិច្ចឃាត់ខ្លួនជនសង្យ័យ ប្រុសស្រី ៣នាក់ ជាមុខសញ្ញាប្លន់ប្រដាប់ដោយអាវុធ ក្រោយយកកាំភ្លើងខ្លី វាយក្បាលប្លន់យកម៉ូតូ និងខ្សែកពីប្រជាពលរដ្ឋ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការគ្នាជាមួយកម្លាំងសមត្ថកិច្ចជំនាយ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់បំផុត រហូតឈានដល់ការចុះបង្ក្រាបចាប់ឃាត់ខ្លួនបាន ជនសង្ស័យ ”ប្រុសស្រី ចំនួន ៣នាក់” ជាមុខសញ្ញាប្លន់ប្រដាប់ដោយអាវុធ ដែលបានរត់មកលាក់ខ្លួន ក្នុងទឹកដីក្រុងតាខ្មៅ ក្រោយពីបានធ្វើសកម្មភាពយកកាំភ្លើងខ្លី វាយក្បាលប្លន់យកម៉ូតូមួយគ្រឿង ម៉ាក Scopy និងខ្សែកពីប្រជាពលរដ្ឋ ជាស្ត្រីម្នាក់ កាលពីវេលាម៉ោងជាង ៥ទាបភ្លឺ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ស្ថិតនៅត្រង់ចំណុចផ្លូវលេខ៦៤៤ នៅភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅវេលាម៉ោងកើតហេតុ មានជនសង្ស័យមួយក្រុមមាន “ប្រុសស្រី” ជិះម៉ូតូពីរគ្រឿង បាននាំគ្នាធ្វើសកម្មភាពយកកាំភ្លើង មកវាយក្បាលស្ត្រីម្នាក់ ដើម្បីប្លន់យកម៉ូតូមួយគ្រឿង ម៉ាក Scoopy និងខ្សែក ហើយជិះគេចខ្លួនបាត់។ សមត្ថកិច្ចបន្តថា ក្រោយទទួលបានព័ត៌មានពីលោកវរ:សេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានដឹកនាំបង្ក្រាបផ្ទាល់ និងមានការចូលរួមពីលោកអធិការរងព្រហ្មទណ្ឌ ២រូប លោកវរ:សេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត និងលោកវរ:សេនីយ៍ទោ គាន់ ឌីណា ដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបបានជស្ស័យ ជាមុខសញ្ញាម្នាក់ ឈ្មោះ សុខ ដារ៉ា ភេទប្រុស នាំខ្លួនយកទៅសាកសួរ ហើយនៅមានបក្ខពួក ២នាក់ទៀត បានរត់មកលាក់ខ្លួន នៅផ្ទះមួយកន្លែង នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថា លុះមកដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងជាង១១ព្រឹក កម្លាំងនគរបាលយុត្តិធម៌ របស់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដឹកនាំចុះមកស្នើរសុំកម្លាំងសហរការពីលោកវរ:សេនីយ៍ឯក យី វណ្ណដា អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បន្ទាប់មកលោកអធិការក្រុងតាខ្មៅ ក៏បានបញ្ជាឱ្យលោកវរ:សេនីយ៍ទោ ហេង សុផាណា្ណរិទ្ធ អធិការរងព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន ដឹកនាំកម្លាំងចូលរួមសហការគ្នា ទើបឈានរហូយដល់ការចូលបង្ក្រាបចាប់ឃាត់ខ្លួនបាន ជនសង្ស័យចំនួន ៣នាក់ ទី១-ឈ្មោះ ណេត ម៉ារ៉ាណិត ភេទប្រុស អាយុ ៣៤ឆ្នាំ. ទី២-ឈ្មោះ ង្វៀង ធីហៀង ភេទស្រី អាយុ ៣១ឆ្នាំ. ជនជាតិវៀតណាម។ សមត្ថកិច្ចបញ្ជាក់បន្ថែមថា រហូតមកដល់វេលាម៉ោងជាង៤រសៀលថ្ងៃដដែល កម្លាំងបាននាំខ្លួនជនសង្ស័យឈ្មោះ ណេត ម៉ារ៉ាណិត មកយកអាវុធខ្លី ពណ៌ស បាញ់ហ្គាស ដែលបានលាក់ទុក ក្នុងចេតិយមួយកន្លែង ក្នុងវត្ត នៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។

សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចជំនាញ ដកហូតបាន ម៉ូតូចំនួន ០២គ្រឿង ម៉ាកហុងដា Zommer-X ពាក់ផ្លាកលេខ ភ្នំពេញ 1HQ-5143 ០១គ្រឿង និងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CA-3649 ០១គ្រឿង និងបាននាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការប្តនទៅតាមនីតិវិធីតាមច្បាប់ ៕ ដោយ ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner