ក្រសួងអប់រំរៀបចំកម្មវិធី “បទបង្ហាញ និងការអនុវត្តជាក់ស្ដែង លើការពិសោធន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា”

បាត់ដំបង៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធី “បទបង្ហាញ និងការអនុវត្តជាក់ស្ដែង លើការពិសោធន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា” ហើយក៏ជាលើកទី៦ ដែលមូលនិធិការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍នេះ ដែលប្រព្រឹត្ដិទៅនៅវិទ្យាល័យនេតយ៉ង។

សិស្សានុសិស្ស បានស្វែងយល់ពីទ្រឹស្ដី និងការពិសោធន៍វិទ្យាសាស្ត្រផ្សារភ្ជាប់នឹងប្បញ្ញត្តិក្នុងមេរៀន ការអនុវត្តជាក់ស្ដែងជាមួយការពិសោធន៍លើប្រធានបទចំនួន២១ និងការប្រើប្រាស់មាតិកាឌីជីថល ដែលផលិតដោយក្រសួងអប់រំ យុវជន និងកីឡា។ សិស្សានុសិស្សក៏បានចូលរួមកម្សាន្តជាមួយ Robot រថយន្ត ដែលបានសរសេរ Code សម្រាប់មុខងារផ្សេងៗ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner