នាំគ្នាអង្គុយផឹកស៊ីលេីផ្លូវដែក ត្រូវរថភ្លេីងកិនដាច់ដៃដាច់ជេីងប្រុស ស្រី ៣នាក់ និង ៤នាក់ទៀតរបួសស្រាល

ភ្នំពេញ៖ មានមនុស្សប្រុសស្រីចំនួន ៧នាក់បាននាំគ្នាមកអង្គុយផឹកសុីនៅលើផ្លូវដែកហើយពេលស្រវឹងធ្វើឱ្យចិត្តរបស់គេខ្លាំង ខណៈឃើញរថភ្លេីងបើកមកជិតដល់ហើយពួកគេមិនព្រមងើបចេញទេរហូតត្រូវរថភ្លើងកិនដាច់ជើង ៣នាក់រងរបួសធ្ងន់ ចំណែក ៤នាក់ទៀតខ្ទាតចេញគ្រាន់តែរងរបួសស្រាល កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ស្ថិតក្នុងភូមិកន្ទោកជេីង សង្កាត់កន្ទោក ខណ្ឌកំបូល ។

បើតា មប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុមានមនុស្សចំនួន ៧នាក់(ស្រីម្នាក់)បាននាំគ្នាទិញស្រាបៀរមកអង្គុយផឹកស៊ីនៅលេីផ្លូវដែកខណៈស្រវឹងស្រឿងៗធ្វើឱ្យចិត្តក្លាហាន ពេលឃើញរថភ្លេីងមួយខ្សែបេីកជិតមកដល់ស៊ីផ្លេផង បេីកភ្លេីងហ្វាផង នៅតែពួកគេមិនព្រមងើបចេញ ទេីបរថភ្លេីងបុក កិនបណ្តាលឱ្យមនុស្សស្រីម្នាក់និងប្រុស២នាក់រងរបួសដាច់ដៃ ដាច់ជេីង ចំណែកមិត្តភក្តិ ៤នាក់ទៀតខ្ទាតចេញគ្រាន់តែរងរបួសស្រាល ។

ក្រោយកេីតហេតុរថភ្លេីងក៏បានបន្តដំណេីរទៅបាត់ទៅ ដោយឡែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ៕ ដោយ៖ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner