ថៃបន្តមានមនុស្សស្លាប់ ព្រោះកូវីដចំនួន ៣២នាក់ទៀត ក្នុងពេល ២៤ម៉ោង

បាងកក៖ ក្រសួងសុខាភិបាលថៃ បាន ប្រកាសនៅព្រឹក ថ្ងៃចន្ទទី២៥ កក្កដានេះថា ប្រទេសថៃមានមនុស្សស្លាប់ ដោយសារជំងឺកូវីដ-១៩ ចំនួន ៣២នាក់ បន្ថែមទៀត និងអ្នកឆ្លងថ្មី ១៧៤០នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ក្នុង រយៈពេល ២៤ម៉ោងមុននេះ។ ករណីថ្មី ទាំង ១៧៤០នាក់នាក់គឺជាករណីក្នុងស្រុក។

ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមនៅដើមឆ្នាំ២០២០ ដល់ត្រឹមព្រឹកថ្ងៃទី២៥ កក្កដានេះ ថៃមានករណី Covid-19 ចំនួន ៤ ៥៧៧ ៥៩៣នាក់ ដែលក្នុងនោះ មាន ២ ៣៥៤ ១៥៨នាក់ ក្នុងឆ្នាំនេះ ជាមួយនឹងការជាសះស្បើយពេញលេញចំនួន ៤ ៥២២ ៤១៩នាក់ រហូតមកដល់បច្ចុប្បន្ន។

ចំនួនអ្នកស្លាប់សរុបមានចំនួន ៣១ ១៨៩ នាក់ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតរហូតមកដល់ពេលនេះ៕

ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner