គ្រោះថ្នាក់ចរាចរណ៍ថ្ងៃ២៨ ខែកក្កដា៖ ស្លាប់ប្រាំមួយនាក់ និងរបួសធ្ងន់ស្រាល ១៥នាក់
អត្ថបទដោយ៖
ងីម ឆៃហួត
ភ្នំពេញ ៖របាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យ ដឹងនៅព្រឹកថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ ថា មានមនុស្សចំនួន ប្រាំមួយនាក់បានស្លាប់ (ស្រី ៣នាក់) និងរបួសធ្ងន់ ១១នាក់ (ស្រី ១នាក់) របួសស្រាល ៤នាក់ (ស្រី ១នាក់) ក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស កាលថ្ងៃទី២៨ ខែកក្កដា ម្សិលមិញ។
របាយការណ៍ដដែល បានឱ្យដឹងទៀតថា យោងតាមទិន្នន័យគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៨ ខែកក្កដា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឱ្យមាន មនុស្សស្លាប់ និងរបួសសរុបចំនួន ២១នាក់ គឺកើតឡើងដោយសារ ការប៉ះទង្គិចគ្នាចំនួន ១៤លើក៕
ដោយ ៖ ឆៃហួត និងប៊ុនធី



ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។