កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីដំណើរការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិល២០២៣-២០២៥ក្នុងខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ នាថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស
២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីដំណើរការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ ខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ដារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អម សុភា អភិបាលរងខេត្ត តំណាងឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។
ក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឌឹម ឌន ប្រធានមន្ទីរផែនការខេត្ត លោក លោកស្រី ប្រធានអង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុកនិងមន្រ្តីផែនការខេត្ត ស្រុក សមាគម អង្គការសង្គមស៊ីវិល និងតំណាងវិស័យឯកជនក្នុងខេត្តចូលរួមចំនួន ៧៩នាក់។
គោលបំណងសំខាន់ នៃអង្គប្រជុំ គឺដើម្បីឱ្យអ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្តយល់ពីខ្លឹមសារនៃសេចក្តីណែនាំស្តីពីការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ដោយផ្អែកលើលិខិតបទដ្ឋាននានា កញ្ចប់ថវិកា ឱ្យស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ៕ សុខ គឹមសៀន








