គ្រូវាយកូនបាល់ ៥ប្រទេស ទទួលបានការបណ្តុះបណ្តាលកម្រិតអន្តរជាតិ
សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយកូនបាល់អន្តរជាតិ ITF/OS ថ្នាក់តំបន់កម្រិតដំបូង ដែលមានគ្រូបង្វឹក៣ប្រទេសចូលរួមបង្រៀន នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមកិច្ចសហការពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា -NOCC និងទទួលបានការឧបត្ថម្ភពីអង្គការសាមគ្គីអូឡាំពិក-OS។
លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងជាមន្រ្តីសម្របសម្រួលវគ្គបានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកនេះគ្រោងនឹងបញ្ចប់នាថ្ងៃទី១២សីហា ខាងមុខ ដោយមានសិក្ខាកាមចំនួន ១៩នាក់មកពី៥ប្រទេស រួមមាន កម្ពុជា មីយ៉ាន់ម៉ា ទីម័រខាងកើត បង់ក្លាដែស និងហ្វីជី។ គ្រូឧទ្ទេសប្រចាំវគ្គមានចំនួន ៣នាក់ដូចជា លោក Jonathan Stubbs លោក Gary Pucell និងលោក Amir Borghei មកពីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ-ITF។
លោកអគ្គលេខាធិការរូបនេះបានបន្ថែមទៀតថា វគ្គនេះពិតជាមានសារសំខាន់ណាស់ ចំពោះសិក្ខាកាមជាគ្រូបង្វឹកកីឡាវាយកូនបាល់ ដោយផ្តោតសំខាន់ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងលើទីលាន ដើម្បីអភិឌ្ឍនសមត្ថភាពបច្ចេកទេសជាគ្រូបង្វឹក ខណៈកម្ពុជាកំពុងសម្រួចគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣៕ ចាន់ វិចិត្រ
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-02_12-22-43-1024x682.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-02_12-22-44-1024x682.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-02_12-22-45-1024x682.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-02_12-22-46-1024x682.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-02_12-22-48-1024x682.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-02_12-22-52-1024x682.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-02_12-22-56-1024x682.jpg)