លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និង លោកជំទាវ ង្វៀន ធីថាញ់ និងគណៈប្រតិភូអញ្ជើញទស្សនកិច្ចប្រាសាទអង្គរវត្ត

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និង លោកជំទាវ ង្វៀន ធីថាញ់ (Nguyen Thi Thanh) សមាជិក គណៈកម្មាធិការ មជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាម ជាសមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍ នៃរដ្ឋសភា ជាប្រធានគណៈកម្មការទទួលបន្ទុកការងារ រដ្ឋសភា និងជាអនុប្រធានគណៈចាត់តាំងមជ្ឈិម បានអញ្ជើញទស្សនា អង្គរវត្តនៅខេត្តសៀមរាប នារសៀលថ្ងៃ ថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។

សូមជម្រាបថា គណៈប្រតិភូបានអញ្ជើញមកបំពេញទស្សន កិច្ចជា ផ្លូវការ នៅកម្ពុជា រយៈពេល បួនថ្ងៃ គិតចាប់តាំងពី ថ្ងៃទី១ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។ ក្នុងឱកាសស្នាក់នៅកម្ពុជា គណៈប្រតិភូ បានអញ្ជើញចូលជួប សម្តែងការគួរសមជាមួយ ៖១.លោកជំទាវកិត្តិ សង្គហបណ្ឌិត ម៉ែន សំអន។ ២.សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ៣.សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ៤.សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណា ចក្រ កម្ពុជា និងតាមកម្មវិធីមួយចំនួនទៀតដែលបាន គ្រោងទុក ។

គណៈប្រតិភូនឹងធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃស្អែកទី៤ខែសីហា ៕
ដោយ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner