កិច្ចប្រជុំសាមញ្ញលើកទី៣៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

សៀមរាប៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ប្រធានក្រុមប្រឹក្សាខេត្ត បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ តាមប្រព័ន្ធ Zoom ស្តីពីរដ្ឋសភាជាតិបានអនុមត័វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ ធានាឱ្យដល់គ្រប់ស្ថាបន័ជាតិ ជាពិសេសដើម្បីឱ្យរាជរដ្ឋាភិបាលកម្ពុជាមានដំណើរការប្រព្រឹត្តិទៅដោយរលូន មិនមានការជាប់គាំង និងធានាបាននិរន្តភាពនៅគ្រប់កាលៈទេសៈ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ កន្លងមកនោះ។

កិច្ចប្រជុំនេះ ប្រព្រឹតឡើងក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក លី សំរឹទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ ថា រដ្ឋបាលខេត្តសៀមរាបយើងបានចេញញតិ្តប្រកាសគាំទ្រការធ្វើវិសោធន៍កម្មលើកទី១០នេះ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ថ្មីៗកន្លងទៅនេះដែរ បន្ទាប់ពីការប្រកាសចូលកាន់មុខដំណែងក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាដើមខែកក្កដា ឆ្នាំ២០២២នោះ។ ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិថ្មីបានបន្តដំណើរការងារដំបូង គឺការរៀបចំបទបញ្ជាផ្ទៃក្នុង និងការបែងចែកតួនាទីរបស់មេឃុំ ចៅសង្កាត់ ជំទប់ និងចៅសង្កាត់រងទី១ និងទី២ ដើម្បីចាប់ផ្តើមដំណើរការក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាបន្តឲ្យបានត្រឹមត្រូវតាមគោលការណ៍នៃច្បាប់។

ឯកឧត្តម បានបន្តថា ចាប់ពីខែនេះទៅ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃក្នុងក្របខណ្ឌ នៃកិច្ចសហប្រត្តិបត្តិការជាមួយអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា បានប្រកាសបើកដំណើរការរៀបចំកម្មវិធីទូរស័ព្ទដៃសម្រាប់ទទួលមតិយោបល់ ពីប្រជាពលរដ្ឋដែលទាក់ទង់នឹងការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិបានរួចរាល់ជាស្ថាពរហើយ។ សំខាន់ គឺអាជ្ញាធរ និងស្ថាប័នពាក់ពន្ធ័ត្រូវគិតគូរអំពីតំបន់ជនបទដាច់ស្រយាលដែលពុំទាន់មានសេវាទូរស័ព្ទដៃទៅដល់ ត្រូវរៀបចំកិច្ចសហការជាមួយក្រុមហ៊ុនទូរសព្ទ័ក្នុងការដំឡើងសេវាឲ្យមានគ្រប់ទីកន្លែង។

ឯកឧត្តម បានបញ្ជាក់ទៀតថា ការរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង ស្រុក ដែលត្រូវរៀបចំឡើងក្នុងត្រីមាសទី៣ នៃឆ្នាំ២០២២នេះ ព្រោះមានការផ្តល់យោបល់ឲ្យរៀបចំពីអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃរួចហើយ បន្ទាប់ពីមានការពន្យាពេលក្នុងឆ្នាំ២០២១ ដោយសារបញ្ហាការរីករាលដាលជំងឺកូវីដ-១៩។ ជាមួយគ្នានេះផងដែរ ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ ត្រូវសហការគ្នាជាបន្ទាន់ក្នុងការរៀបចំស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តិទៅរយៈពេល៥០ថ្ងៃ ដោយចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។ ដោយឡែកចំពោះបញ្ហាជំងឺកូវីដ-១៩ ក៏ត្រូវបន្តការការពារ ទន្ទឹមគ្នានឹងមេរោគជម្ងឺអុតស្វា ដែលមានលក្ខណៈឆ្លងលឿនដូចគ្នាដែរ យើងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា៕ ដោយ ស៊ាន សុផាត

ads banner