ក្រសួងបរិស្ថាន និងអង្គការដៃគូពិភាក្សាជុំវិញអំពីគម្រោងឥណទានកាបូនក្នុងតំបន់ជួរភ្នំក្រវាញកណ្តាល

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន ជាមួយតំណាងអង្គការ Conservation International Cambodia (CI) បានជួបពិភាក្សារួមគ្នាមួយអំពីគម្រោងឥណទានកាបូនក្នុងតំបន់ជួរភ្នំក្រវាញកណ្តាល។

យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងពិធីនេះ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារសហប្រតិបត្តិការ ផែនការ និងថវិកា បានទទួលជួបជាមួយតំណាងអង្គការ Conservation International Cambodia (CI) ដើម្បីពិភាក្សាអំពីគម្រោងឥណទានកាបូនក្នុងតំបន់ជួរភ្នំក្រវាញកណ្តាល។

ក្នុងជំនួបពិភាក្សានេះដែរ បានធ្វើឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ និងមានការ ចូលរួមពីសំណាក់ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារ ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារ ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ឯកឧត្តម ស៊ុ ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត លោក លឿង កេសរោ អគ្គនាយករង នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ លោក ជិន សុធន់ ប្រធាននាយកដ្ឋានផែនការ ថវិកា និងសហប្រតិបត្តិការ និងសហការីសរុបចំនួន ១៤នាក់។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម សៅ សុភាព បានឱ្យដឹងអំពីការងារមួយចំនួនទាក់ទងនឹងការងារអភិរក្ស និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ក្នុងក្របខ័ណ្ឌឥណទានកាបូន ដែលក្រសួងបានអនុវត្តកន្លងមក និងបានពិភាក្សាអំពីតម្លៃ និងការទូទាត់ឥណទានកាបូននៅក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត និងការបែងចែកចំណូលនៃគម្រោងនេះ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner