ឧបនាយករដ្ឋមន្ត្រីថៃលោក ប្រាវីដ សង្ឃឹមថា លោក ប្រាយុទ្ធ នឹងបន្តធ្វើជានាយករដ្ឋមន្ត្រី ពីរឆ្នាំបន្ថែមទៀត

បាងកក៖ ឧបនាយករដ្ឋមន្ត្រីថៃលោក ប្រាវីដ វង្សស៊ូវុន (Prawit Wongsuwon) រំពឹងថា នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នឹងរួចផុតពីជម្លោះផ្លូវច្បាប់រយៈពេល ៨ឆ្នាំ ក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្ទាប់ នៃគណបក្ស Palang Pracharath Party (PPRP) របស់លោក ហើយបន្តធ្វើជានាយករដ្ឋមន្ត្រីរយៈពេលពីរឆ្នាំទៀត។

លោក ប្រាវីដ សង្ឃឹមថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ នឹងបន្តធ្វើជានាយករដ្ឋមន្ត្រីរយៈពេលពីរឆ្នាំទៀត។ លោក ប្រាវីដ បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការតែងតាំងលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ជាបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្ស PPRP ។ ទោះជាយ៉ាងណា លោកនឹងមិនបដិសេធទាំងស្រុងទេ ប្រសិនបើសមាជិកបក្សចង់តែងតាំងលោក ជាបេក្ខជននាយករដ្ឋមន្ត្រី។

មាត្រា ១៥៨ នៃរដ្ឋធម្មនុញ្ញកំណត់អាណត្តិ នាយករដ្ឋមន្ត្រី ដល់ ៨ឆ្នាំ។ គណបក្សប្រឆាំងតែងតែទទូចថា អាណត្តិរយៈពេលប្រាំបីឆ្នាំអតិបរមារបស់ឧត្តមសេនីយ៍ ប្រាយុទ្ធ នឹងត្រូវបញ្ចប់ក្នុងខែនេះ ដោយលើកហេតុផលថា តំណែងនាយករដ្ឋមន្ត្រីរបស់គាត់បានចាប់ផ្តើមថ្ងៃដែលគាត់ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់របស់របបយោធា បន្ទាប់ពីរដ្ឋប្រហារយោធា ឆ្នាំ ២០១៤ ។

ទោះបីជាយ៉ាងណាក៏ដោយ យោងតាមក្រុមអ្នកច្បាប់នៃសភាតំណាង អាណត្តិរបស់ឧត្តមសេនីយ៍ Prayut តាមបច្ចេកទេស បានចាប់ផ្តើមនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០១៩ នៅពេលដែលតំណែងនាយករដ្ឋមន្ត្រីរបស់គាត់បានទទួលការយល់ព្រមពីព្រះមហាក្សត្រ ក្រោមរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ។ តាមស្តង់ដារនេះ គាត់នឹងមានសិទ្ធិបម្រើរហូតដល់ឆ្នាំ២០២៧៕ ប្រភពពីបាងកកប៉ុស្តិ៍, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner