ព្យាករណ៍ប្រចាំសប្ដាហ៍ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៦ ខែសីហា (Video Inside)
កម្ពុជាក្នុងសប្តាហ៍ទៅមុខទៀតនេះ នឹងទទួលរងឥទ្ធិពលព្យុះទី៧ផង និងឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាប ITCZ ថែមទៀត។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៦ ខែសីហា តំបន់ទំនាមកណ្តាល នឹងអាច មានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះអាចភ្លៀងធ្លាក់បង្គួរដោយអន្លើ និង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ចំណែកនៅតំបន់ខ្ពង់រាប នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ ដែលលាយឡំទៅ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ដោយឡែកនៅតំបន់មាត់សមុទ្រ នោះវិញ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅ ច្រើនលាយឡំទៅដោយផ្គរ រន្ទះ។ ការព្យាករណ៍នៅរវាងពីថ្ងៃទី១០ដល់១២ ខែសីហា នឹងអាច មានភ្លៀងធ្លាក់ច្រើន ដែលជាហេតុធ្វើឲ្យផ្នែកមួយចំនួននៅក្នុងភូមិសាស្រ្តខេត្តកោះកុង និង ខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង។ នៅលើផ្ទៃសមុទ អាចមានភ្លៀងខ្យល់បក់ ខ្លាំង និងមានរលកសមុទ្រខ្ពស់ ។ បន្ទាប់ពីនោះ ភ្លៀងនឹងថមថយមកក្នុងកម្រិតពីតិច ទៅ មធ្យម។