ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញណែនាំពីការអនុវត្តការងារចរាចរណ៍បីចំណុចសំខាន់ៗ

ភ្នំពេញ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ពីណែនាំអនុវត្តការងារចរាចរណ៍បីចំណុចសំខាន់ៗដូចខាងក្រោម៖

ទី១: បើសិនភ្លើងស្តុបពណ៌ក្រហម ហើយពលរដ្ឋបត់ស្តាំ, ករណីគ្មានឧបសគ្គ សូមកុំចាប់ផាកពិន័យ។

ទី២: បើពលរដ្ឋឆ្លងស្តុបហួសគំនូសថ្មើរជើង ស្តុបលោតភ្លើងលឿង សូមកុំចាប់ផាកពិន័យ ត្រឹមអប់រំណែនាំ។

ទី៣: សូមតាមគោលដៅនៃការសម្រួលចរាចរណ៍ កុំប្រែក្លាយជាគោលដៅអនុវត្តច្បាប់ចរាចរណ៍!

៣ចំណុចខាងលើ ពលរដ្ឋនឹងមានមូលដ្ឋាន សម្រាប់បកស្រាយជូននគរបាលនៅតាមគោលដៅ បើសិនពួកគាត់នៅបន្តអនុវត្តផ្ទុយបទបញ្ជានេះ!

តែទោះជាយ៉ាងណា សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ទាំងអស់គ្នា ចូរកុំខ្លាចសមត្ថកិច្ចរឿងចាប់ផាកពិន័យ តែត្រូវខ្លាចខ្លួនឯងជួបគ្រោះថ្នាក់ចរាចរណ៍!៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner