ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នា២០២២

អត្ថបទដោយ៖
ហេង វណ្ណា

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងការងាររបស់អ្នកមានសកម្មភាពចម្រើនលូតលាស់ណាស់ក្នុងពេលនេះ។ ក្នុងនោះដែរ ប្រសិនបើអ្នកជួប្រទះនូវភាពលំបាកមួយចំនួនសូមចងចាំថា អ្វីៗនឹងបានប្រសើរឡើងវិញក្នុងពេលដ៏ខ្លួ ហេតុដូច្នេះសូមកុំមានក្តីព្រួយបារម្ភនាំរំខានដល់អារម្មណ៍ឡើយ។ ដោយឡែកលោកអ្នកប្រហែលជាត្រូវចំណាយពេលវេលាបន្ថែមក្នុងការពិនិត្យ និងវាយតម្លៃគម្រោងការងារកន្លងមក និងត្រូវកែប្រែខ្លះឲ្យស្របនឹងស្ថានភាពបច្ចុប្បន្ន។ ដោយឡែកសូមយកចិត្តទុកដាក់នឹងទំនាក់ទំនង ការប្រើប្រាស់ឲ្យ បានសមស្របជាមួយនឹងសមាជិកក្នុងក្រុមគ្រួសារ ពិសេសដៃគូជីវិតរបស់ខ្លួន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររបស់អ្នកមានដំណើរការយ៉ាងរលូន ព្រមទាំងមានមនុស្សជាច្រើនគាំទ្រទំនុកបំរុងផងដែរ។ ​លោកអ្នកអាចចាប់ផ្តើមការងារនានាទាំងធំតូច ដោយគ្មានអ្វីជាឧបស័គ្គឡើយ។​ ប្រសិនបើអ្នកជាអាជីវករ​ នោះលោកអ្នកអាចបណ្តាក់ទុនលើចលន ឬអចលនទ្រព្យបានយ៉ាងប្រសើរ។ ពេលវេលាក្នុងថ្ងៃនេះមានទំនាក់ទំនងនឹងគំនិតច្នែប្រឌិត ហេតុដូច្នេះសូមព្យាយាមដាក់ចេញរាល់ការងារដែលាពាក់ព័ន្ធនឹងការគូសវាស តែងនិពន្ធនោះនឹងកាន់តេប្រសើរណាស់។ ចូរធ្វើទំនាក់ទំនងល្អជាមួយមនុស្សដែលនៅជុំវិញខ្លួន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកស្ថិតក្នុងសញ្ញាណល្អប្រសើរណាស់ លោកអ្នកអាចសម្រេចចិត្តធ្វើកិច្ចការងារណាមួយក៏នឹងបានសម្រេចដែរ។ ហេតុដូច្នេះសូមកុំមានភាពស្ទាក់ស្ទើរក្នុងការចាប់យកឳកាសការងារ និងការបណ្តាក់ទុននានាដែលកើតឡើងក្នុងថ្ងៃនេះ។ ដោយឡែក ទំនោររាសីថ្ងៃនេះមានពាក់ព័ន្ធនឹងការងារជាក្រុមជាជាងការងារម្នាក់ឯង ដូច្នេះអ្នកគួរប្រាស្រ័យទាក់ទងឲ្យបានជិតស្និតជាមួយដៃគូជំនួញ ឬមនុស្សនៅក្នុងក្រុមការងារ។ ផ្ទុយទៅវិញ ភាពអសកម្មតូចតាចអាចកើតឡើងរវាងទំនាក់ទំនង ដូច្នេះការអត់ធ្មត់នឹងជួយឲ្យស្ថានភាពថ្ងៃនេះកាន់តែប្រសើរ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើកិច្ចការនានាបានដោយមិនមានអ្វីជំទាស់ ហើយមិនបាច់រកមើលកាលវលាសមរម្យនោះទេ ពីព្រោះលោកអ្នកមានពេលវេលាច្រើនក្នុងការអនុវត្ត ហើយរាល់ពេលទាំងនោះ គឺសុទ្ធតែមានភាពវិជ្ជមាន។ លោកអ្នកអាចធ្វើការងារនានា តាមការគ្រោងទុក ប៉ុន្តែមិនត្រូវឈានជើងដោយភាពមិនប្រាកដប្រជានោះទេ។ ការជឿទុកចិត្តលើពាក្យសំដីរបស់អ្នកដទៃត្រូវមានកំរិត ហើយបើអាចសូមកុំពាក់ព័ន្ធចំពោះការងារទាំងឡាយណាដែលមិនស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។ ក្រៅពី ប្រសិនបើអ្នកចង់ចាប់ផ្តើម ឬផ្លាស់ប្តូរស្ថានភាពណាមួយក៏នឹងចម្រើនលូតលាស់ដែរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាធម្មតា  ភាពចំណេញ និងការភ្ញាក់ផ្អើលលើសលុបនៅមិនទាន់អាចកើតឡើងទេក្នុងវេលានេះ។ សូមប្រឹងប្រែង និងបន្តការងារដែលលោកអ្នកកំពុងអនុវត្តឲ្យបានល្អ។ រាសីថ្ងៃនេះ ធានានូវភាពរីកចម្រើនយ៉ាងខ្លាំងចំពោះអាជីពនៃក្នុងអនាគតដ៏ខ្លី។ ក្នុងរយៈថ្ងៃនេះ ប្រសិនបើអ្នកចង់ទទួលបានរីកចម្រើនខ្លាំង សូមគិតគូរពីវិធីសាស្រ្តអនុវត្តការងារ នោះបញ្ហាប្រទាក់ក្រឡាមួយចំនួននឹងបាត់បង់ទៅដោយងាយ។ ដោយឡែក សូមរក្សាចិត្ត និងអាកប្បកិរិយា ហើយមិនគួរ ពាក់ព័ន្ធនឹងរឿងរ៉ាវរបស់អ្នកដទៃ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួទលបានសញ្ញាណវិជ្ជមានចំពោះលាភសំណាងជាច្រើន អ្វីដែលសំខាន់តើលោកអ្នកមានប្រតិកម្មចំពោះលាភសំណាងទាំងនោះដោយរបៀបណាប៉ុណ្ណោះ។ ភាពអសកម្មជាច្រើនក្នុងថ្ងៃនេះ​ គឺបណ្តាលមកពីភាពឆេវឆាវ និងការប្រងើយកន្តើយរបស់អ្នកក្នុងការអនុវត្តការងារ។ ដូច្នេះប្រសិនបើអ្នកអាចកែប្រែចំណុចអវិជ្ជមានផ្ទាល់ខ្លួនបាន នោះលោកអ្នកនឹងទទួលបានលាភធំណាស។ ដោយឡែកចំពោះកិច្ចការងារនានានឹងអាចលទ្ធផលទាំងអស់ ដូច្នេះសូមធ្វើអ្វីដែលលោកអ្នកបាន គ្រោងទុកចុះនៅថ្ងៃនេះ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងទទួលបានជោគជ័យរាល់ការងារទាំងឡាយ ប៉ុន្តែភាពប្រកដប្រជាទាំងនេះទាក់ទងនឹងឥរិយារបស់អ្នក។ ថ្ងៃនេះលោកនឹងទទួលអារម្មណ៍ប្រែប្រួលលឿន ហើយហេតុការខាងក្រៅហាក់មានឥទ្ធិពលចំពោះអ្នកខ្លាំង ហេតុដុច្នេះសូមគ្រប់គ្រងអារម្មណ៍ ហើយគួរចំណាយពេលលើការងារឲ្យបានច្រើន ជាជាងចូលរួមពិភាក្សារឿងរ៉ាវមិនបានប្រយោជន៍។ នៅពេលរសៀល លោកអ្នកអាចទទួលដំណឹងនៃការផ្លាស់ប្តូរ ឬដំណើរឆ្ងាយទាក់ទងនឹងការងារអាជីវកម្ម ដូច្នេះសូមត្រៀម​ជានិច្ច។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់អ្នកមិនទាន់ទទួលបានផលដូចការរំពឹងទុកទេ ហើយក៏មិនគួរចំណាយពេលគិតគូរការងារ និងជំនួញថ្មីឡើយ ព្រោះលទ្ធផលមិនស្មើនឹងទុនឡើយ។ សូមរស់នៅជាធម្មតា ស្ងប់ស្ងៀម និងអធ្យាស្រ័យ។ កុំខ្វល់នឹងរឿងតូចតាចពីព្រោះអាចនឹងបានភាពស្មុគ្រស្មាញបន្ថែមប៉ុណ្ណោះ។ ពន្យាពេលប៉ុនប៉ងធ្វើពិធីនានា ហើយរងចាំពេលល្អមកដល់ទើបចាប់ផ្តើមជាថ្មី។ ផលលំបាកមួយចំនួនអាចនឹងពិបាកក្នុងការដោះស្រាយ ដូច្នេះសូមកកុំប្រថុយ យកល្អរកមនុស្សដែលគួរទុកចិត្តដើម្បីពិភាក្សាផ្តោះប្តូរ យោបល់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សកម្មភាព និងព្រឹត្តិការណ៍នានាក្នុងថ្ងៃនេះហាក់មានភាពច្របូកច្របល់ ងងឹតងងល់ណាស់ ប៉ុន្តៃទោះបីយ៉ាងនេះក្តី រឿងរ៉ាវជាច្រើនពឹងផ្អែកលើអ្នក។ សូមកុំរៀបចំគម្រោងពិសេស ឬសំខាន់ឡើយ ធ្វើការងារដែលកំពុងមាននៅក្នុងដៃ ហើយកុំបាក់ទឹកចិត្តប្រសិនបើមិនអាចទទួលបានលទ្ធផលនៅក្នុងថ្ងៃនេះ។ សូមប្រាស្រ័យទាក់ទងនឹងមនុស្សដែលអ្នកជឿទុកចិត្តបានហើយ ការពិភាក្សាជាមួយមនុស្សថ្មី មិនបានផលទេ។ ក្រៅពីនេះសូមប្រុងប្រយ័ត្ន កំហុសដែលអាចកើតឡើង ដោយការវាយតម្លៃដែលគ្មានមូលដ្ឋាន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកមានអ្នកចាំជួយគាំទ្រជានិច្ច។ ការបណ្តាក់ទុនរកស៊ីនៅថ្ងៃនេះគឺអាចធ្វើបាន ប៉ុន្តែកុំចោលគម្រោងការ និងពិនិត្យតាមដានស្ថានភាព ហើយការជឿទុកចិត្តមនុស្សដោយងាយ គឺមិនគួរធ្វើឡើយ។ សូមរក្សាភាពស្មោះត្រង់ និងត្រូវចេះអោនលំទោន កុំបង្កើតកំហុសដោយការប្រមាទស្ថានការណ៍។ សូមឈរលើគំនិតយោបល់របស់ខ្លួន និងការពារវាដោយវៀងវៃ។ កុំចាញ់ល្បិចមនុស្សដែលមកពីឆ្ងាយ វិធិសាស្រ្តល្អបំផុត គឺត្រូវស្តាប់ហើយពិចារណាមុនពេលមានប្រតិកម្ម។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកកំពុងរវល់ខ្លាំងក្នុងការងារ និងមុខរបរ ដូច្នេះគ្មានពេលវេលាសម្រាប់អ្នកជុំវិញខ្លួនទេ ប៉ុន្តែសូមព្យាយាមរកពេលដើម្បីទំនាក់ទំនងខាងក្រៅ ព្រោះពួកគេនឹងជួយដល់អ្នកឲ្យបានផលកាន់តែប្រសើរ។ ភាពលំបាករបស់អ្នកក្នុងថ្ងៃនេះ គឺអាចជួយបានប្រសិនបើអ្នកចេះអត់ធ្មត់ និងអធ្យាស្រ័យ។ សម្រាប់ការងារ និងអាជីពនានា តម្រូវឲ្យអ្នកប្រឹងប្រែងខ្លាំងជាងសព្វដង ទើបអាចសម្រេចផលបានប្រសើរ ពីព្រោះលោកអ្នកកំពុងមានដៃគូប្រជែងច្រើនណាស់ក្នុងពេលនេះ។ ក្រៅពីនេះសូមរក្សាភាពស្ងប់ស្ងៀមទើបជាជម្រើងដែលមានប្រសិទ្ធភាព។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ កិច្ចការងាររកស៊ីជួញដូរ អាចសម្រេចផលបានជោគជ័យយ៉ាងត្រចេះត្រចង់ ចូរកុំភ្លេចចាប់យកឳកាសថ្មីដែលកំពុងតែឈានមកដល់។ ប៉ុន្តែសូមគិតគូរពីហិរញ្ញវត្ថុផង កុំទាន់ចំណាយប្រាក់លើអចលនវត្ថុ។ សម្រាប់អ្នកធ្វើការដ្ឋការ និងឯកជន ដំណឹងល្អអំពីការងារ និងតួនាទីនឹងកើតឡើងចំពោះអ្នក។ ប្រសិនបើអ្នកមិនពេញចិត្តនឹងការងារដែលអ្នកកំពុងធ្វើ ចូរកុំត្រាំត្រែង អ្នកអាចផ្លាស់ប្តូរការងារបាន។ ក្នុងនោះ លោកអ្នកអាចសម្របទៅតាមស្ថានភាព យល់ដឹង និងងាយស្រួលដោះស្រាយ បញ្ហាដែលអាចនឹងកើតឡើងក្នុងឳកាសនេះ។

ចំណាំៈ

ឆ្នាំទាំង៥  ឆ្លូវ ខាល ថោះ ម្សាញ់ កុរ រាសីឡើងខ្ពស់។ ដំណើរបេសកកម្មទើបទទួលបានភាព ចម្រើនរុងរឿងបំផុត។ ក្នុងនោះ រាល់បំណងនឹងសម្រេចទៅបានគ្រប់បែបយ៉ាង។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner