សមត្ថកិច្ចចាប់ឃាត់ខ្លួនបុរស ដែលរំលោភកូនចុងជាច្រេីនដង
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល សំរោងក្រោម នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួន ជនសង្ស័យម្នាក់កាលពីវេលាម៉ោង ជាង១១ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០២២ បន្ទប់ជួលលេខ២ ភូមិសំរោង សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ក្រោយពីទទួលបណ្តឹងរបស់ប្រពន្ធ ជាប់ពាក់ព័ន្ធករណីរំលោភកូនចុងទេីបតែអាយុ១៣ឆ្នាំជាច្រេីនដងនិងគំរាមសម្លាប់ (ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២២)។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ មឿន អ៊ាន ភ៊អាយុ ៤១ ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅបច្ចុប្បន្នបន្ទប់ជួល លេខ២ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះ អាយុ ១៣ ឆ្នាំ។ក្រោយប្រព្រឹត្តិជនសង្ស័យបានគេចខ្លួន។ ទើបតែថ្ងៃទី១៥ខែសីហា ជនសង្ស័យបានត្រលប់មកផ្ទះវិញ ហើយស្រ្តីជាភរិយារាយការណ៍ប្រាប់សមត្ថកិច្ច ៗ បានមកចាប់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចចាត់ការតាមច្បាប់៕ ដោយ៖ ជីម ភារ៉ា