កោះថាមពលពន្លឺព្រះអាទិត្យអណ្តែតទឹក នៅប្រទេសចិន

កាងស៊ី៖ ទីភ្នាក់ងារព័ត៌មានចិន នាថ្ងៃទី១៨ សីហា ២០២២នេះ បានចេញផ្សាយពីកោះថាមពលពន្លឺព្រះអាទិត្យអណ្តែតទឹកមួយកន្លែង ក្នុងប្រទេសចិន ជាមួយនឹងរូបភាពប៉ុន្មានសន្លឹក។

ប្រភពបញ្ជាក់ថា បន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យនេះត្រូវបានសាងសង់នៅលើដីទំនេរជុំវិញស្ថានីយ៍វារីអគ្គិសនី នៅក្នុងភូមិ កាទីង (Guding) នៃខេត្ត កាងស៊ី (Guangxi) ភាគខាងត្បូងប្រទេសចិន។

ប្រភពបន្ថែមថា ការសាងសង់នេះគឺប្រើប្រាស់ដី និងធនធានព្រះអាទិត្យទាំងស្រុង ដើម្បីបង្កើតថាមពលអគ្គិសនីជិត ២០ GWh (២០ ជីហ្គាវ៉ាត់) ក្នុងមួយឆ្នាំ៕ ប្រភពពី People’s Daily, China ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner