លោក ហ្សេលេនស្គី ព្រមានថា រុស្ស៊ី នឹងបើកការវាយលុកសាហាវៗលើអ៊ុយក្រែន

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចេញការព្រមានថា កងកម្លាំងរុស្ស៊ីអាចនឹងបង្កើនការវាយលុកដ៏ខ្លាំងក្លាបន្ថែមទៀតលើប្រទេសរបស់លោកក្នុងសប្តាហ៍នេះ ពោលគឺនៅថ្ងៃទី២៤ ខែសីហានេះ គឺមានរយៈពេល ៦ខែហើយ ចាប់តាំងពីកងកម្លាំងរុស្ស៊ីបើកប្រតិបត្តិយោធាពិសេសលើអ៊ុយក្រែន ។

ហើយថ្ងៃពុធសប្តាហ៍នេះក៏ជាថ្ងៃឯករាជ្យរបស់អ៊ុយក្រែនផងដែរ ក្រោយប្រកាសចាកចេញពីសហភាពសូវៀតនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៩១។ លោក ហ្សេលេនស្គី បានថ្លែងនៅក្នុងវីដេអូមួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះថា រុស្ស៊ីអាចព្យាយាមធ្វើអ្វីដែលអាក្រក់ជាងនេះ ជាពិសេសអំពើឃោរឃៅដែលយើងមិននឹកស្មានដល់ ។

ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរនៅតំបន់ភាគខាងកើតនៃទីក្រុងខាកូវ ដែលនៅជិតប្រទេសរុស្ស៊ីបានហាមឃាត់ប្រជាពលរដ្ឋមិនឲ្យចាកចេញពីផ្ទះរបស់ពួកគេ ចាប់ពីយប់ថ្ងៃអង្គារ ដល់ព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ។

ចំណែកអាជ្ញាធរនៅកន្លែងផ្សេងទៀតក្នុងប្រទេសអ៊ុយក្រែន ក៏បានរាយការណ៍ពីការបាញ់ផ្លោងនៅក្នុងទីក្រុងនីកូប៉ូល ជាក្រុងដែលឆ្លងកាត់ទន្លេពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា ក៏ដូចជាការវាយប្រហារដោយមីស៊ីលលើទីតាំងនានានៅទីក្រុងកំពង់ផែ អូឌីសា ដែលរក្សាទុកគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនសម្រាប់ការនាំចេញទៅកាន់ប្រទេសនានា៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner