ប្រទេសថៃមានអ្នកជំងឺកូវីដ១៩ ចំនួន២៨នាក់ទៀតបានស្លាប់
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ នៅថ្ងៃចន្ទទី២២ ខែសីហា ឆ្នាំ២០២២នេះ ថៃបាន រាយការណ៍ ពីការរកឃើញករណីឆ្លងជំងឺកូីដ១៩( COVID-19) ថ្មីៗចំនួន ១,៥៣១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។
ក្រសួងសុខាភិបាលបន្តថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ២៨នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ២,២៩៨នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
គិតត្រឹមព្រឹកនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួនជាង ៤.៦៣លានករណី។ ក្នុងនោះមាន អ្នកស្លាប់ ៣២,០៥៥នាក់ និងអ្នកជាសះស្បើយឡើងវិញគឺជាង ៤.៥៨លាននាក់៕
ប្រភពពីបាងកកប៉ុស្តិ៍, ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ