តើលោកប្រាយុទ្ធចាន់អូចា នឹងអាចបន្តគ្រប់គ្រងតំណែងជានាយករដ្ឋមន្ត្រីថៃទៀតឬទេ? (Video Inside)
អត្ថបទដោយ៖
Apsara Net
ការសម្រេចព្យួរតំណែងលោកប្រាយុទ្ធចាន់អូចា ដែលជានាយករដ្ឋមន្ត្រីថៃ បានធ្វើឱ្យសាធារណមតិក្នុងតំបន់កំពុងតាមដានចង់ដឹងនូវភាពវិវត្តន៍ចុងក្រោយនេះ។ តុលាការធម្មនុញ្ញ របស់ប្រទេសថៃ កាលពីថ្ងៃទី២៤សីហា បានព្យួរតួនាទីរបស់លោកប្រាយុទ្ធចាន់អូចា ពីភារកិច្ចនាយករដ្ឋមន្ត្រីជាផ្លូវការ បន្ទាប់ពីតុលាការនេះសម្រេចធ្វើសវនាការលើញត្តិប្រឆាំងមួយដែល ទាមទារឲ្យមានការពិនិត្យឡើងវិញលើរយៈពេលនៃអាណត្តិ៨ ឆ្នាំ នៃការកាន់អំណាចនាយករដ្ឋមន្ត្រី។ លោក ម៉ារ យ៉ារិទ្ធិ មានសេចក្តីរាយការណ៍ព័ត៌មានអន្តរជាតិនេះ