ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅចុះចែកអំណោយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត៥០គ្រួសារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ប្រតិភូគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ និងលោកស្រី ហេង សុវត្ថា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន ៥០គ្រួសារ រស់នៅក្នុងភូមិព្រែកជាងព្រំ សង្កាត់វាលស្បូ ខណ្ឌច្បារ អំពៅ។

ក្នុងពិធីនេះលោកប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ បានប្រាប់ប្រជាពលរដ្ឋថា ” យ័ន្តការពារសុខភាពអាយុជីវិតបងប្អូនដ៍ស័ក្តសិទ្ធបំផុត គឺចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩អោយបានគ្រប់ដូស និងត្រូវអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣កុំ ៣ការពារ បងប្អូនទាំងអស់គ្នានិងជៀសផុតពីជំងឺកូវីដ-១៩ ” ។ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំង ត្រូវទៅចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ។

លោកប្រធានកិត្តិយសក៍បានក្រើន រំលឹកដល់ប្រជាពលរដ្ឋទាំងអស់បង្កើនការ ប្រុងប្រយ័ត្នបន្ថែមទៀត សូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិ បាល ក្រសួងសុខាភិបាល ក៍ដូចជារដ្ឋបាលរាជធានីភ្នំពេញ ។

នៅចុងបញ្ចប់ នៃកម្មវិធី មនុស្សធម៌ លោកប្រធានកិត្តយសនិងជាអភិបាលខណ្ឌបាន ពាំនាំ នូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ជាមាតាមនុស្សធម៌ របស់ប្រជាពលរដ្ឋកម្ពុជា ដោយលោកតែងតែយកចិត្តទុកដាក់ គិតគូរសុខទុក្ខ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ និន្នាការនយោបាយអ្វីឡើយ។

អំណោយដែលបានយកទៅចែកជូន ក្នុង១គ្រួសារទទួលបានអង្ករ ២៥ គីឡូក្រាម,ឃីត១កញ្ចប់ ត្រីខ ១យួរ, មី ៦កញ្ចប់, ទឹកត្រី ២ដប, ទឹកស៊ីអ៊ីវ ២ដប និងថវិកាមួយចំនួន ៕ ដោយ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner