ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារនានារបស់អ្នកកំពុងដំណើរការទៅប្រក្រតី។ កុំស្វែងរកភាពជោគជ័យណាដែលរហ័ស សូមចំណាយពេលវេលាបន្តិចដើម្បីធានាបានភាពប្រកដប្រជា និងជោគជ័យជាទីគាប់ចិត្តក្នុងរយៈពេលវែង។ រាសីរបស់អ្នកមានទំនោរខ្លាំងទៅលើគំនិត និងសកម្មភាពស្របគ្នាតែម្តង ដូច្នេះមិនអាចបោះចោលសកម្មភាពណាមួយបានទេ។ ក្រៅពីនេះ លោកអ្នកត្រូវ តែមានការប្រុងប្រយ័ត្នបំផុត ក្នុងការប្រើអារម្មណ៍ មកលាយឡំនឹងការងារ ពីព្រោះកំហុស នេះមិនងាយដោះស្រាយទេ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពរបស់អ្នកព្យាករណ៍ថា លោក អ្នកនឹងទទួលបានជោគជ័យក្នុងភារកិច្ចការងារដែលអ្នកកំពុងធ្វើសព្វថ្ងៃ។ ក្នុងនោះដែរ លោកអ្នកក៏អាចនឹងទទួលបានភាពរឹងមាំបំផុតក្នុងទំនាក់ទំនងរវាងដៃគូ និងមិត្តរួមការងារ ផងដែរ។ ដោយសារទំនាក់ទំនងនេះ ភាពអវិជ្ជមានដែលអាចនឹងកើតឡើងទាំងឡាយនោះ នឹងអាចជួយសម្រួលដោះស្រាយបាន។ ប្រការដែលសំខាន់ សូមលោកអ្នកពិនិត្យពិច័យមុន ការសម្រេចចិត្ត ពីព្រោះការប្រញាប់ប្រញាលបណ្តាលអោយមានកំហុស។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងមុខរបរអាជីវកម្មរបស់អ្នកកំពុងមានសញ្ញាណនៃភាពរីកចម្រើនដ៏ធំ ដូច្នេះសូមកុំខ្លាចក្នុងការសុបិន្ត បណ្តាក់ទុនលើមុខរបរថ្មី ឬសម្រេចការងារដែលអ្នកប៉ងប្រាថ្នា។ បើទោះបីជាពេលនេះលោកអ្នកមិនទាន់មានឳកាសអនុវត្តការងារបាន១០០ភាគរយ ប៉ុន្តែសូមរក្សាគំនិតរបស់អ្នកសម្រាប់អនាគតរីកចម្រើនដ៏ខ្លីខាងមុខនេះ។ ក្រៅពីនេះ សូមរក្សាភាពស្ងៀមស្ងាត់ រួមទាំងមិនគួរអបអរសាទរចំពោះជោគ ជ័យនៅពេលនេះទេ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ រយៈពេលនេះលោកអ្នកទទួលបានអំណោយផលសម្រាប់ដំណើរការវិជ្ជាជីវៈ និងការច្នៃប្រឌិត។ អ្នកអាចបញ្ចប់ការងារដែលបានចាប់ផ្តើមពីមុនបានយ៉ាងល្អ ក៏ប៉ុន្តែកុំទាន់ចាប់ផ្តើមគម្រោងថ្មីប្រញាប់ពេក។ ថ្ងៃនេះភាគច្រើនអ្នកអាចជៀសវាងភាពវឹកវរដែលជាប់ទាក់ទងនឹងការងារ ប៉ុន្តែត្រូវព្យាយាមចូលទៅជិត ហើយដោះស្រាយភារកិច្ចទាំងនោះ។ សូមលោកអ្នករស់នៅជាធម្មតា មិនត្រូវមានការភ្ញាក់ផ្អើលចំពោះអ្វីដែលបានកើតឡើងជ្រុលពេកទេ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់បញ្ចប់កិច្ចការងារទៅតាមគម្រោង និងការប្រតិបត្តិផ្នែកហិរញ្ញវត្ថុនោះទេ។ សូម្បីតែគម្រោងវិនិយោគ ដែលទាក់ទាញបំផុតនាពេលអនាគត ក៏នឹងមិននាំមកនូវប្រាក់ចំណេញដែរ។ លោកអ្នកមិនទាន់ទទួលបានការផ្លាស់ប្តូរដ៏ល្អក្នុងកាលវិភាគនៅឡើយ។ សូមចំណាយពេលបន្ថែម ឬព្យាយាមបញ្ចប់ការងារឲ្យរួចរាល់ជានិច្ច។ ដោយឡែក លោកអ្នក អាចយល់ដឹង និងធ្វើការដោះស្រាយបញ្ហាបានដោយងាយស្រួលប្រសិនបើអ្នកយកចិត្តទុកដាក់បន្ថែម។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកទទួលបានភាពជោគ ជ័យយ៉ាងល្អប្រសើរ ប៉ុន្តែប្រហែលជាថ្ងៃនេះអ្នកមិនសូវមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការនោះឡើយ។ ហេតុដូច្នេះសូមប្រើប្រាស់ពេលវេលាឲ្យបានល្អ កុំចូលរួមពិភាក្សារឿងដែលគ្មានប្រយោជន៍ ឬដែលមិនមែនជារឿងរបស់អ្នក ប៉ុន្តែគួរចាប់យកឳកាសដើម្បីភាពរីកចម្រើននៃការងាររបស់ខ្លួន។ ដោយឡែក សូមកុំពឹកផ្អែកលើលទ្ធផលរហ័សពេក រក្សាការ ព្យាយាម និងអនុវត្តការងារទៅតាមគម្រោងជាការគ្រប់គ្រាន់។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកប្រកបអាជីវកម្មនឹងទទួលបានលាភសំណាងដ៏ប្រសើរទាក់ទងនឹងអាជីវកម្មថ្មីដែលអ្នកទើបតែចាប់ផ្តើម។ ក្នុងនោះដៃគូជំនួញរបស់អ្នកមានភាពជឿជាក់យ៉ាងខ្លាំងចំពោះគម្រោងរបស់អ្នក។ ហេតុនេះផលចំណេញនឹងកើតឡើងដោយមិននឹកស្មាន ក៏ប៉ុន្តែត្រូវប្រកាន់ភាពស្មោះត្រង់ និងរួចរាយរាក់ទាក់។ ចំពោះអ្នកប្រកបការងាររដ្ឋ និងឯកជន សូមកុំមានការព្រួយបារម្ភលើកិច្ចការដែលអ្នកកំពុងប្រតិបត្តិ ពីព្រោះអ្វីៗនឹងអាចទទួលបានជោគជ័យ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះទំនងជាទំនាក់ទំនងមានភាពមិនល្អប្រសើរនោះទេ ជាមួយមិត្តភក្តិរួមក្រុមការងារ និងថា្នក់លើ។ រាល់ការផ្តល់យោបល់ណាមួយរបស់អ្នកនឹងមិនសូវទទួលការយល់ស្រប ឬគិតក្នុងផ្លូវល្អនោះទេ ដូច្នេះកុំចូលរួមក្នុងការពិភាក្សាប្រសិនបើអាចធ្វើទៅបាន។ ក្រៅពីនោះការងាររបស់អ្នកហាក់មានឥទ្ធិពលគ្របដណ្តប់ទៅលើសុខមាលភាពរបស់អ្នកផង។ ព្យាយាមសម្រាកល្អក្នុងអំឡុងពេលនេះ។ ក្រៅពីនេះ សូមលោកអ្នក ព្យាយាមកំណត់ការប្រើប្រាស់លុយកាក់សិន។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងមានភាពជោគជ័យខ្លាំងចំពោះភារកិច្ចការងារនានា ប៉ុន្តែត្រូវប្រមូលគំនិត។ កុំចំណាយពេលគិតរឿងរ៉ាវ ឬការងារដែលមិនសូវត្រឹមត្រូវនឹងសមត្ថភាព និងបទពិសោធន៍អ្នក។ សូមចំណាំថា ត្រូវពិនិត្យការងារឲ្យបានច្រើនមុននឹងប្រគលការងារនោះចេញ ពីព្រោះលោកអ្នកកំពុងមានសញ្ញាណនៃការភ្លេចភ្លាំង ឬកំហុសដោយអចេតនា។ ដោយឡែក ក្នុងពេលនេះ ភាគច្រើនលោកអ្នកអាចដោះស្រាយ និងរកច្រកចេញពីស្ថានភាពនានាបានដោយរលូន។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារនានារបស់អ្នកមានដំណើរការទៅដោយល្អប្រសើរណាស់ ហើយភាពជោគជ័យនឹងប្រាកដនៅចំពោះមុខលោកអ្នកក្នុងពេលនេះ។ ក៏ប៉ុន្តែលោកអ្នកគ្មានសញ្ញាណនៃការផ្លាស់ប្តូរការងារ ឬវិជ្ជាជីវៈនោះទេ ប៉ុន្តែលោកអ្នកអាចនឹងទទួលបានដំណឹងល្អទាក់ទងឋានៈការងារ និងការតម្លើងប្រាក់ខែ ហេតុដូច្នេះសូមព្យាយាមបន្តការងាររបស់អ្នកទៅទៀត។ ប្រការដែលត្រូវជៀសវាងសម្រាប់ពេលនេះ គឺការបៀតបៀនការងារ និងផលប្រយោជន៍របស់មនុស្សនៅក្នុងក្រុមការងារ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់។ សូមកុំមានចិត្តស្ទាក់ស្ទើរ លោកអ្នកអាចសាកល្បងចាប់យកការងារថ្មីបាន។ សូមពិភាក្សានឹងមនុស្សចាស់ក្នុងគ្រួសារ ប្រសិនបើអ្នកមិនច្បាស់ក្នុងការធ្វើអ្វីមួយ។ សូមគេចពីជម្លោះឲ្យបាន ហើយបញ្ហារបស់អ្នកដទៃមិនត្រូវយកខ្លួនទៅបៀតទេ។ ហើយប្រសិន បើអាច សូមចាប់ផ្តើមស្វែងរកការសិក្សារៀនសូត្របន្ថែម ឬចូលរួមក្នុងវគ្គបណ្តុះបណ្តាល ទើបជាការល្អប្រសើរសម្រាប់ការឆ្លើយតប និងសម្របទៅតាមកាលទេស។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានទ្រព្យសំណាងហូរចូលជាច្រើន។ សម្រាប់អ្នកប្រកបរបររកស៊ី សូមកុំខ្លាចក្នុងការចាប់យកឳកាសថ្មី ព្រោះសញ្ញាណសេដ្ឋកិច្ចរបស់អ្នកឡើងខ្ពស់យ៉ាងខ្លាំង។ ជម្លោះគ្មានប្រយោជន៍អ្វីបន្តិចសោះ ដូច្នេះសូមដើរចេញ ឬអត់ធ្មត់ជាដាច់ខាត។ ក្រៅពីនេះលោកអ្នកអាចមានសមត្ថភាពដោះស្រាយ និងគ្រប់គ្រងស្ថានការណ៍នៅជុំវិញខ្លួនបានយ៉ាងល្អប្រសើរណាស់។ ក្រៅពី នេះការដើរឆ្ងាយ សូមមានការប្រយ័ត្ន។
ចំណាំៈ
ឆ្នាំទាំង៤ ឆ្លូវ វក រកា កុរ រាសីឡើងខ្ពស់ត្រដែត។ ការចាកចេញក្នុងដំណើរបេកសកម្មការងារ នឹងទទួលបានភាពចម្រើនលូតលាស់។ ក្នុងនោះការចរចាទាក់ទងនឹងលុយកាក់គង់នឹងបាន សម្រេច។