លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌរាជធានី ដឹកនាំកិច្ចប្រជុំស្តីពីការបង្ការទប់ស្កាត់បទល្មើស ជាមួយអធិការដ្ឋាននគរបាលចំនួន ០៣ខណ្ឌ

ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការបង្ការទប់ស្កាត់បទល្មើស ជាមួយអធិការដ្ឋាននគរបាលខណ្ឌចំនួន០៣ (ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ) ដោយមានការចូលរួមពីលោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល លោកនាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ នគរបាលខណ្ឌសែនសុខ លោកនាយប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត ។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមមតិជាច្រើនទាក់ទងទៅនឹងបញ្ហាប្រឈម ដំណោះស្រាយ វិធានការក្នុងការ ការពារ ទប់ស្កាត់ ស្រាវជ្រាវ បង្ក្រាបបទល្មេីស ជាពិសេសបទពិសោធន៍នៃការទប់ស្កាត់បទល្មើសតាមបណ្តាខណ្ឌនីមួយៗ ។

លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការព្រហ្មទណ្ឌ ប្រធានអង្គប្រជុំ បានធ្វេីការកោតសរសេីរដល់ការខិតខំប្រឹងប្រែងរបស់កងកម្លាំងទាំងអស់ ដែលបានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អនាពេលកន្លងមក ។ ម្យ៉ាងវិញទៀតលោកស្នងការរង បានផ្តល់មតិដឹកនាំល្អៗជាច្រេីន ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មេីស នានាកុំឲ្យកេីតមានឡេីង ។

លោកឧត្តមសេនីយ៍ទោ សុង លី ក៏បានផ្តាំផ្ញើកម្លាំងទាំងអស់ ទាំងការិយាល័យជំនាញ អធិការខណ្ឌ និងប៉ុស្តិ៍ ត្រូវធ្វេីការសហការគ្នាឲ្យបានល្អ ផ្តល់ព័ត៌មានទៅវិញទៅមកឲ្យបានទាន់វេលាទាក់ទងទៅបទល្មេីស ឬមុខសញ្ញាប្រព្រឹត្តល្មេីស ដេីម្បីងាយស្រួលដល់ការស្រាវជ្រាវ និងបង្ក្រាបឲ្យបានទាន់ពេលវេលា ។ ក្រៅពីនេះ ក៏ត្រូវយកចិត្តទុកដាក់ លេីការតាមដាន ចាត់វិធានការ បង្ក្រាបក្រុមក្មេង ដែលតែងតែបង្កបាតុភាពនៅតាមទីសាធារណ: ៕ដោយ ៖ ជឹម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner