ថៃ៖ អ្នក ជំនាញ អាកាសធាតុ និយាយ ថា ក្រុង បាងកក ទំនង ជា ប្រឈម នឹង គ្រោះ ទឹក ជំនន់ យ៉ាង ខ្លាំង ដូច ក្នុង ឆ្នាំ២០១១

បាងកក៖ អ្នកជំនាញការឡើងកំដៅផែនដីបានព្រមានថា ទីក្រុងបាងកកអាចប្រឈមមុខនឹងទឹកជំនន់ដ៏ធំស្រដៀងនឹងអ្វីដែលបានកើតឡើងក្នុងឆ្នាំ២០១១ ភាគច្រើនដោយសារតែមានភ្លៀងធ្លាក់ ១២០០មីលីម៉ែត្រ ឬគេហៅថា “ភ្លៀងកម្រិត ១០០ឆ្នាំ”។

លោកបណ្ឌិត Seri Suprathit នាយកមជ្ឈមណ្ឌលការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយនៃសាកលវិទ្យាល័យ Rangsit កាលពីថ្ងៃទី៣១ សីហា ក៏បានជំរុញឱ្យរាជរដ្ឋាភិបាលចាប់ផ្តើមរៀបចំឥឡូវនេះ បើមិនដូច្នោះទេ ទឹកសមុទ្រនឹងហក់មកលើរដ្ឋធានីក្នុងរយៈពេលត្រឹមតែ ២០ឆ្នាំ។

លោក Seri បាននិយាយថា ទីក្រុងបាងកក អាចនឹងទទួលរងនូវជំនន់ទឹកភ្លៀង ១២០០mm ក្នុងអំឡុងខែកញ្ញា ខែតុលា និងខែវិច្ឆិកា។ គាត់បានរំលឹកឡើងវិញនូវការព្យាករណ៍របស់មជ្ឈមណ្ឌលរបស់គាត់ថាប្រទេសនេះអាចត្រូវបានវាយប្រហារដោយព្យុះចំនួន ២៣នៅឆ្នាំនេះ។ ព្យុះចំនួនប្រាំបីបានកន្លងផុតទៅ ប៉ុន្តែ ១៥ទៀតនឹងត្រូវមក។

ទស្សនៈរបស់ លោក Seri អំពីព្យុះដែលអាចកើតមានមុននេះ បានជំរុញឱ្យរដ្ឋាភិបាលចេញ “ការព្រមានអំពីព័ត៌មានក្លែងក្លាយ” និងជំរុញឱ្យសាធារណជនតាមដាន និងជឿតែព័ត៌មានពីនាយកដ្ឋានឧតុនិយមប៉ុណ្ណោះ។

លោក Seri បានព្រមានថា ភ្លៀងធ្លាក់ខ្លាំងបំផុតនឹងស្រដៀងទៅនឹងភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងសេអ៊ូល នាពេលថ្មីៗនេះ ដែលបណ្តាលឱ្យមានទឹកជំនន់ដ៏ធំនៅទីនោះ។ ស្ថានភាព ក្រុង សេអ៊ូល ត្រូវ បាន គេ ដាក់ ឈ្មោះ ថា “ភ្លៀង កម្រិត ៨០ ឆ្នាំ”៕ ប្រភពពី The Nation , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner