រុស្ស៊ីខ្ទប់ដង្ហើមអឺរ៉ុបតាមរយៈសង្គ្រាមថាមពលប្រេង និងឧស្ម័ន (Video Inside)

សង្គ្រាមអ៊ុយក្រែនបានឈានចូលដល់ថ្ងៃទី១៨៩ហើយ ខណៈការវាយប្រហារគ្នានៅតែបន្ត មិនទាន់ដឹងឈ្នះចាញ់ ប៉ុន្តែសង្គ្រាមមួយទៀត ដែលនឹងអាចកំណត់ការឈ្នះចាញ់នៅចំពោះ មុខបានក្នុងពេលរដូវរងារឈានជិតមកដល់នេះ គឺសង្គ្រាមថាមពលប្រេងនិងឧស្ម័ន។

ប្រទេសរុស្ស៊ីបានប្រកាសបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នទៅទ្វីបអឺរ៉ុបទាំងស្រុង តាមរយៈការបិទបំពង់បង្ហូរឧស្ម័នធំរបស់ខ្លួនរយៈពេល៣ថ្ងៃ ក្រោមហេតុផលធ្វើការជួស ជុលប្រព័ន្ធបំពង់ បង្ហូរ ប៉ុន្តែបណ្តាប្រទេសនៅអឺរ៉ុបសង្ស័យថា នោះគឺជាវិធីខ្ទប់ដង្ហើមថាមពលដល់បណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបទាំងនោះបន្តិចម្តងៗ។ លោក ម៉ារ យ៉ារិទ្ធិ មានសេចក្តីរាយការណ៍ជុំវិញព្រឹត្តិការអន្តរជាតិនេះ ដូចតទៅ

ads banner