សមត្ថកិច្ចជួយរំដោះជនបរទេស២៣នាក់ទៀត ក្នុងយុទ្ធនាការបង្ក្រាបអំពើជួញដូរមនុស្ស (Video Inside)
ជនបរទេសចំនួន២៣នាក់ត្រូវបានគេជួយសង្គ្រោះពីការបង្ខាំង និងជួញដូរពលកម្មក្នុងរយ: ពេល៥ថ្ងៃមកនេះ។ សមត្ថកិច្ចកម្ពុជាកំពុងស្ថិតក្នុងការបំពេញយុទ្ធការបង្ក្រាបអំពើជួញដូរ មនុស្ស ក្រោយមានសេចក្តីរាយការណ៍ថាមានក្រុមទុច្ចរិតដែលមានប្រភព មកពីក្រៅប្រទេស បានសហការជាមួយនឹងបក្ខពួកក្នុងប្រទេសកម្ពុជា ធ្វើអំពើបង្ខាំងនិងចាប់ជំរិត មនុស្សក្រោម រូបភាពល្បួងមនុស្សមកធ្វើការ ក្នុងប្រទេសកម្ពុជាដោយឱ្យកម្រៃពលកម្មច្រើន។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងថារយៈពេល៥ថ្ងៃមក នេះ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង បាន ទទួលពាក្យបណ្តឹងសរុបចំនួន ១៧ករណី ពាក់ព័ន្ធនឹងការស្នើអន្តរាគន៍ជួយសង្គ្រោះពីការបង្ខាំង និងជួញដូរពលកម្ម ក្នុងនោះក៏មានការជួយសង្គ្រោះជនបរទេស២៣នាក់ផងដែរ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា សមត្ថកិច្ចបានបើកប្រតិបត្តិការរំដោះជនរងគ្រោះចំនួន ២៣នាក់ ក្នុងនោះរួមមានជនជាតិចិន ១៥នាក់, ជនជាតិវៀតណាម ៧នាក់, និងឥណ្ឌូនេស៊ីម្នាក់ផងដែរ។