លោក ខឹម វាសនា មិនទាន់បោះបង់ការនិយាយបន្លាចពលរដ្ឋក្នុងអបិយ៍ជំនឿ (Video Inside)
អត្ថបទដោយ៖
Apsara Net
រឿងរ៉ាវរបស់លោក ខឹម វាសនា ក្នុងរឿងព្រហ្មសង្គ្រោះលោកនៅមិនទាន់បានស្ងប់ស្ងាត់ទេ។ លោក ខឹម វាសនា ក្នុងបណ្តាញសង្គម បានបន្តនិយាយបន្លាចពលរដ្ឋលើអបិយ៍ជំនឿដដែល នោះទៀត ខណៈដែលមនុស្សជាងមួយម៉ឺន បានធ្វើដំណើរចាកចេញពីទីទួលចំការទាំង២ កន្លែងដែលស្ទើរតែស្ងាត់ជ្រងំមិនដូចមុននោះឡើយ។ រឿងរ៉ាវពាក់ព័ន្ធនឹងលោក ខឹម វាសនា នេះ ត្រូវគេឃើញថាបានស្រដៀងនឹងហេតុការណ៍មួយកើតឡើងនៅសហរដ្ឋអាមេរិក ប្រមាណ៤៤ឆ្នាំមុននេះ។ លោក ម៉ារ យ៉ារិទ្ធិ មានសេចក្តីរាយការណ៍