ភ្លេងជាតិ និងរូបិយបណ្ណចក្រភពអង់គ្លេស នឹងត្រូវផ្លាស់ប្តូរ នៅពេលព្រះអង្គម្ចាស់ឆាលទី៣ចូលគ្រងរាជ្យ

ឡុងដ៍៖ គិតចាប់ពីភ្លេងជាតិ រូបកាក់ ត្រា ប្រអប់ប្រៃសណីយ៍ និងលិខិតឆ្លងដែន ជារួមទិដ្ឋភាពជាច្រើននៃជីវិតក្នុងចក្រភពអង់គ្លេស នឹងត្រូវផ្លាស់ប្តូរជាមួយនឹងការចូលគ្រងរាជ្យរបស់ព្រះអង្គម្ចាស់ ឆាលទី៣ បន្ទាប់ពីការសោយទិវង្គតរបស់ម្ចាស់ក្សត្រិយ៍ អេលីហ្សាបេតទី២។

កាក់ ត្រា ប្រអប់ប្រៃសណីយ៍ និងលិខិតឆ្លងដែនរបស់ចក្រភពអង់គ្លេស នឹងត្រូវផ្លាស់ប្តូរពីរូបព្រះម្ចាស់ក្សត្រិយ៍ អេលីហ្សាបេតទី២ មកជារូបព្រះអង្គម្ចាស់ ឆាលទី៣វិញ។

ចំណែករូបរបស់ទ្រង់នៅលើរូបិយបណ្ណ និងសញ្ញាអត្តសញ្ញាណ(អាំងស៊ីង) ក៏នឹងត្រូវជំនួសដោយព្រះមហាក្សត្រថ្មីផងដែរ ខណៈដែលភ្លេងជាតិ គឺត្រូវប្តូរពី «God Save the Queen» មកជា «God Save the King»៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner