រដ្ឋបាលរាជធានី កាន់បិណ្ឌវេនទី០១ នៅវត្តព្រះបារមីវង្កតបុរី បានបច្ច័យសំរាប់កសាងវត្ត ចំនួនជាង ២៧លានរៀល

ភ្នំពេញ៖ លោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញតំណាងឱ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១កញ្ញានេះបានអញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី០១ នៅវត្តព្រះបារមីវង្កតបុរី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វកាលរីជន មានមាតា បីតា ញាតិការទាំង៧សន្តានដែលបានចែកឋានទៅកាន់លោកខាងមុខឱ្យមកទទួលផលបុណ្យទាំងនេះ។

ពិធីនេះ លោកជំទាវ កែវ សុខពិសី បានប្រគេនយាគូដល់ព្រះសង្ឃរាប់បាត្រ បង្សុកូល វេរភត្តាហា ប្រគេនព្រះសង្ឃនិងពហូទេវា ដាឆ្លងជាកិច្ចបង្ហើយបុណ្យ។ ក្នុងពិធីនោះដែរ លោកជំទាវ កែវ សុខពិសី តំណាងឱ្យ ឯកឧត្តម ឃួង ស្រេង បានប្រគេនទ័យទានជាច្រើនមុខដល់ព្រះសង្ឃ ប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន ២១អង្គ ចែកជូនសិស្ស និស្សិត ២១នាក់ក្នុងម្នាក់ៗថវិកា ២ម៉ឺនរៀល និងបច្ច័យសំរាប់កសាងទីអារាមវត្តនេះចំនួនជាង ២៧លានរៀលផងដែរ ។

ពិធីប្រារព្ធកាន់បិណ្ឌត្រូវធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជាកាលបរិច្ឆេទ ដែលសន្មតទុកថាជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។ នៅថ្ងៃនោះមហាជន ប្រុស ស្រី ក្មេង ចាស់នៅទូទាំងប្រទេសកម្ពុជានាំគ្នា ទៅធ្វើបុណ្យនៅវត្តដោយ មានទឹកមុខ រីករាយ ស្រស់ស្រាយពោរពេញទៅដោយ ជំនឿ ជឿជាក់ ចំពោះព្រះពុទ្ធសាសនា ជឿបុណ្យជឿបាប ជឿកម្មផល ។ ទាំងអស់គ្នាសសុទ្ធតែមានសម្លៀក បំពាក់ល្អៗ ថ្មីៗ យ៉ាងប្រណីត។ សម្រាប់ពិធីបុណ្យនេះនៅគ្រប់វត្តទូទាំង ប្រទេសមាន ឧបាសក ឧបាសិកា មហាជន មូលមីរគ្រឹកគគ្រេងធ្វើឱ្យបរិយាកាសនៅក្នុងវត្តមានភាពឱឡារិកអធិកអធមក្រៃលែងសំឡេងភ្លេងពិណពាទ្យឬ ភ្លេងប្រពៃណីបានបន្លឺរងំរណ្តំពីរោះត្រជាក់ដល់សោតិន្ទ្រិយារម្មណ៍និគួរឱ្យរំភើបរីករាយពន់ប្រមាណ ៕ដោយ ថេត វិចិត្រ + ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner